គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 1:5-11 Khmer Standard Version (KHSV)

5. បច្ចា‌មិត្ត​មាន​ប្រៀប​លើ​នាងខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខ‌សាន្ត ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​វេទនាព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាងកូន​ចៅ​របស់​នាង​ត្រូវ​បច្ចា‌មិត្ត​ចាប់​យកទៅ​ជា​ឈ្លើយ។

6. ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួនពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើសដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំងនៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។

7. នៅ​គ្រា​មាន​ទុក្ខ​វេទនា តែល‌តោលយេរូ‌សាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃ‌ថ្នូរដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។ពេល​ប្រជា‌ជន​របស់​នាង​ធ្លាក់ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេបច្ចា‌មិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអកព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។

8. យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើនហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅជា​មិន​បរិសុទ្ធ*អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុនបែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាងដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេនាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។

9. ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹងសំពត់​របស់​នាងនាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍ដែល​នឹង​កើត​មាន​ចំពោះ​នាងនាង​ផុង​ខ្លួន​ជ្រៅ​ពេកគ្មាន​នរណា​អាច​សម្រាល​ទុក្ខ​នាង​ឡើយ។«ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ទុក្ខ​វេទនារបស់​ខ្ញុំ​ម្ចាស់​ផងសត្រូវ​មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ​ម្ចាស់​ហើយ!»

10. សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាងនាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុងទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់គឺ​ប្រជា‌ជាតិ​ដែល​ព្រះ‌អង្គ​បាន​ហាម​មិន​ឲ្យចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌អង្គ​ឡើយ។

11. ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ថ្ងូរគេ​ចង់​បាន​អាហារ​បរិភោគគេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ខ្ញុំ​ម្ចាស់​ផងខ្ញុំ​ម្ចាស់​អាម៉ាស់​មុខ​ខ្លាំង​ណាស់!

សូមអានជំពូកពេញលេញ បរិទេវ 1