គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 1:15-20 Khmer Standard Version (KHSV)

15. ព្រះ‌អម្ចាស់​បាន​កំចាត់​ទាហាន​ដ៏​ចំណានទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំព្រះ‌អង្គ​ចាត់​កង‌ទ័ព​ឲ្យ​មក​ប្រហារពួក​យុវជន​របស់​ខ្ញុំព្រះ‌អម្ចាស់​បាន​កម្ទេច​ប្រជា‌ជន​យូដាដូច​គេ​ជាន់​ផ្លែ​ទំពាំង‌បាយជូរ។

16. ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាក‌ស្រាន្តខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះគ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំគ្មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​រស់​រានឡើង​វិញ​ឡើយ។កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាសព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។

17. ក្រុង​ស៊ីយ៉ូន​លើក​ដៃ​ហៅ​គេ​ជួយតែ​គ្មាន​នរណា​មក​សម្រាល​ទុក្ខ​នាង​ទេ ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​សត្រូវ​ដែល​នៅ​ជុំ‌វិញមក​វាយ​ប្រហារ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបយេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធនៅ​ក្នុង​ចំណោម​ពួក​គេ។

18. ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែនដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ។ប្រជា‌ជន​ទាំង‌ឡាយ​អើយ សូម​ស្ដាប់​ខ្ញុំសូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។យុវជន និង​យុវ‌នារី​របស់​ខ្ញុំត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។

19. ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយតែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ពួក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ខ្ញុំដួល​ស្លាប់​នៅ​តាម​ផ្លូវក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

20. ព្រះ‌អម្ចាស់​អើយសូម​ទត​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ខ្ញុំ​ម្ចាស់​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមាចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា​ជា​ខ្លាំងដ្បិត​ខ្ញុំ​ម្ចាស់​ពិត​ជា​បាន​បះ‌បោរ​ប្រឆាំងនឹង​ព្រះ‌អង្គ​មែន!នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់នៅ​ខាង​ក្នុង ដូច​ស្ថាន​មច្ចុរាជ។

សូមអានជំពូកពេញលេញ បរិទេវ 1