គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 1:11-22 Khmer Standard Version (KHSV)

11. ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ថ្ងូរគេ​ចង់​បាន​អាហារ​បរិភោគគេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ខ្ញុំ​ម្ចាស់​ផងខ្ញុំ​ម្ចាស់​អាម៉ាស់​មុខ​ខ្លាំង​ណាស់!

12. អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយសូម​មើល​មក​ចុះ!តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ!នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ដ៏​ខ្លាំងព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!

13. ព្រះ‌អង្គ​បាន​បោះ​ភ្លើង​ពី​ស្ថាន​លើចូល​មក​ក្នុង​ឆ្អឹង​របស់​ខ្ញុំព្រះ‌អង្គ​ដាក់​អន្ទាក់​នៅ​ក្រោម​ជើង​របស់​ខ្ញុំព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ថយព្រះ‌អង្គ​ទុក​ឲ្យ​ខ្ញុំ​នៅ​ឯកោហើយ​ឈឺ​ចាប់​រៀង​រាល់​ថ្ងៃ។

14. ព្រះ‌អង្គ​ប្រមូល​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តយក​មក​ចង​ភ្ជាប់​គ្នា បំពាក់​នៅ​ក​របស់​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ។ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្ញុំទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវហើយ​ខ្ញុំ​ពុំ​អាច​រើ​ខ្លួន​រួច​ឡើយ។

15. ព្រះ‌អម្ចាស់​បាន​កំចាត់​ទាហាន​ដ៏​ចំណានទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំព្រះ‌អង្គ​ចាត់​កង‌ទ័ព​ឲ្យ​មក​ប្រហារពួក​យុវជន​របស់​ខ្ញុំព្រះ‌អម្ចាស់​បាន​កម្ទេច​ប្រជា‌ជន​យូដាដូច​គេ​ជាន់​ផ្លែ​ទំពាំង‌បាយជូរ។

16. ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាក‌ស្រាន្តខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះគ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំគ្មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​រស់​រានឡើង​វិញ​ឡើយ។កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាសព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។

17. ក្រុង​ស៊ីយ៉ូន​លើក​ដៃ​ហៅ​គេ​ជួយតែ​គ្មាន​នរណា​មក​សម្រាល​ទុក្ខ​នាង​ទេ ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​សត្រូវ​ដែល​នៅ​ជុំ‌វិញមក​វាយ​ប្រហារ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបយេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធនៅ​ក្នុង​ចំណោម​ពួក​គេ។

18. ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែនដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ។ប្រជា‌ជន​ទាំង‌ឡាយ​អើយ សូម​ស្ដាប់​ខ្ញុំសូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។យុវជន និង​យុវ‌នារី​របស់​ខ្ញុំត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។

19. ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយតែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ពួក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ខ្ញុំដួល​ស្លាប់​នៅ​តាម​ផ្លូវក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

20. ព្រះ‌អម្ចាស់​អើយសូម​ទត​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ខ្ញុំ​ម្ចាស់​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមាចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា​ជា​ខ្លាំងដ្បិត​ខ្ញុំ​ម្ចាស់​ពិត​ជា​បាន​បះ‌បោរ​ប្រឆាំងនឹង​ព្រះ‌អង្គ​មែន!នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់នៅ​ខាង​ក្នុង ដូច​ស្ថាន​មច្ចុរាជ។

21. គេ​បាន​ឮ​ខ្ញុំ​ម្ចាស់​យំ​ថ្ងូរក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេសត្រូវ​ទាំង​ប៉ុន្មាន​បាន​ឮ​ថាខ្ញុំ​ម្ចាស់​រង​ទុក្ខ​វេទនាគេ​នាំ​គ្នា​សប្បាយ​ចិត្តដោយ​ឃើញ​ព្រះ‌អង្គ​ធ្វើ​ទោស​ខ្ញុំ​ម្ចាស់ព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ‌អង្គ​កំណត់​ទុកបាន​មក​ដល់។សូម​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដូច​ខ្ញុំ​ម្ចាស់​ដែរ!

22. សូម​ទត​មើល​អំពើ​អាក្រក់​ទាំង​ប៉ុន្មានដែល​ពួក​គេ​ប្រព្រឹត្ត។សូម​ដាក់​ទោស​ពួក​គេ ដូច​ព្រះ‌អង្គ​បានដាក់​ទោស​ខ្ញុំ​ម្ចាស់ ព្រោះ​តែ​កំហុស​ទាំង​ប៉ុន្មានដែល​ខ្ញុំ​ម្ចាស់​ប្រព្រឹត្តខ្ញុំ​ម្ចាស់​យំ​ថ្ងូរ​យ៉ាង​សែន​វេទនាហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ឈឺ​ចាប់​ជា​ខ្លាំង​ដែរ។

សូមអានជំពូកពេញលេញ បរិទេវ 1