គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 1:1-10 Khmer Standard Version (KHSV)

1. ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មានប្រជា‌ជន​ច្រើន​កុះ‌ករបែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ!ក្រុង​ដ៏​រុងរឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានាក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រី​លើ​អាណា‌ខេត្ត​នានាធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!

2. នៅ​ពេល​យប់ នាង​យំ​ឥត​ស្រាក‌ស្រាន្តទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មានគ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​នាង​ឡើយមិត្ត‌ភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាងហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។

3. កុល‌សម្ព័ន្ធ​យូដា​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយហើយ​ត្រូវ​អាម៉ាស់ និង​ធ្លាក់​ខ្លួន​ជា​ទាសីនាង​តែល‌តោល​នៅ​ក្នុង​ចំណោមប្រជា‌ជាតិ​ទាំង‌ឡាយរក​កន្លែង​ស្នាក់​អាស្រ័យ​ពុំ​បាន។ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​នាងធ្វើ​ឲ្យ​នាង​រក​ច្រក​ចេញ​ពុំ​រួច។

4. ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ប្រែ​ជា​ស្ងាត់​ជ្រងំដ្បិត​គ្មាន​នរណា​ឡើង​ទៅប្រារព្ធ​ពិធី​បុណ្យ​ទៀត​ទេ។ទ្វារ​ក្រុង​បាក់​បែក​អស់បូជា‌ចារ្យ​របស់​ក្រុង​នេះ​នាំ​គ្នា​យំ​ថ្ងូរស្រី​ក្រមុំ​នៅ​ក្រុង​នេះ​ត្រូវ​កើត​ទុក្ខ​ក្រៀម‌ក្រំហើយ​ក្រុង​នេះ​ផ្ទាល់​ត្រូវ​វេទនា​ឥត​ឧបមា។

5. បច្ចា‌មិត្ត​មាន​ប្រៀប​លើ​នាងខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខ‌សាន្ត ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​វេទនាព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាងកូន​ចៅ​របស់​នាង​ត្រូវ​បច្ចា‌មិត្ត​ចាប់​យកទៅ​ជា​ឈ្លើយ។

6. ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួនពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើសដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំងនៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។

7. នៅ​គ្រា​មាន​ទុក្ខ​វេទនា តែល‌តោលយេរូ‌សាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃ‌ថ្នូរដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។ពេល​ប្រជា‌ជន​របស់​នាង​ធ្លាក់ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេបច្ចា‌មិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអកព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។

8. យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើនហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅជា​មិន​បរិសុទ្ធ*អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុនបែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាងដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេនាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។

9. ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹងសំពត់​របស់​នាងនាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍ដែល​នឹង​កើត​មាន​ចំពោះ​នាងនាង​ផុង​ខ្លួន​ជ្រៅ​ពេកគ្មាន​នរណា​អាច​សម្រាល​ទុក្ខ​នាង​ឡើយ។«ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ទុក្ខ​វេទនារបស់​ខ្ញុំ​ម្ចាស់​ផងសត្រូវ​មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ​ម្ចាស់​ហើយ!»

10. សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាងនាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុងទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់គឺ​ប្រជា‌ជាតិ​ដែល​ព្រះ‌អង្គ​បាន​ហាម​មិន​ឲ្យចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌អង្គ​ឡើយ។

សូមអានជំពូកពេញលេញ បរិទេវ 1