គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 8:5-14 Khmer Standard Version (KHSV)

5. តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោ‌ស្ថានហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាងនោះ​ជា​នរណា?អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍ជា​កន្លែង​ដែល​មាតា​របស់​បង​មាន​គភ៌ហើយ​បង្កើត​បង​មក។

6. សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បងដើម្បី​កុំ​ឲ្យ​ភ្លេច​ឡើយដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូចសេចក្ដី​ស្លាប់សេចក្ដី​ស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់សេចក្ដី​ស្នេហា​នេះ​ឆាប‌ឆេះដូច​ភ្លើង​របស់​ព្រះ‌អម្ចាស់។

7. មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើងនៃ​សេចក្ដី​ស្នេហា​បាន​ឡើយរីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដីស្នេហា​បាន​ដែរផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ​សម្បត្តិទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហាអ្នក​នោះ​ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។

8. យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់តែ​នាង​មិន​ទាន់​ពេញ​រូប​រាង​ទេនៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែ‌ចង់​នាងតើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?

9. ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយនោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការពារ​នាងប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុងនោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅមក​បាំង​នាង។

10. ខ្ញុំ​ជា​កំពែង​ក្រុង​មួយសុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។

11. ព្រះ‌បាទ​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយជូរ​មួយនៅ​បាល‌ហាម៉ូនស្ដេច​បាន​ប្រគល់​ចម្ការ​នោះ​ឲ្យ​អ្នក​ថែ‌រក្សាមើល​ខុស​ត្រូវ។ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្ដេច។

12. បពិត្រ​ព្រះ‌បាទ​សាឡូម៉ូនព្រះ‌ករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះតែ​ទុក​ពីរ​រយ​ស្លឹង​ឲ្យ​អ្នក​ថែ‌រក្សា​ចម្ការ។រីឯ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។

13. អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយមាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។ចូរ​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង!

14. សម្លាញ់​ចិត្ត​អូន​អើយសូម​រត់​ចេញ​ពី​ទី​នេះ​ទៅ!សូម​រត់​យ៉ាង​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវរត់​នៅ​លើ​ភ្នំ​ដែល​ពោរ‌ពេញ​ដោយ​គន្ធ‌ពិដោរ។

សូមអានជំពូកពេញលេញ បទ​ចម្រៀង 8