គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 8:1-8 Khmer Standard Version (KHSV)

1. ប្រសិន​បើ​បង​ជា​បង​ប្រុស​របស់​អូនដែល​បៅ​ដោះ​ម្ដាយ​របស់​អូននោះ​អូន​មុខ​ជា​ចេញ​មក​ជួប​បង​នៅ​ខាង​ក្រៅអូន​មុខ​ជា​ឱប​ថើប​បងហើយ​គ្មាន​នរណា​មើល‌ងាយ​អូន​ឡើយ។

2. អូន​នឹង​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​អូនបង​នឹង​បង្រៀន​អូន​អំពី​សេចក្ដី​ស្រឡាញ់ហើយ​អូន​នឹង​យក​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់ព្រម​ទាំង​ទឹក‌ដម​ផ្លែ​ទទឹម​ជូន​បង​ពិសា។

3. ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។

4. ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថាមុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្របកុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។

5. តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោ‌ស្ថានហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាងនោះ​ជា​នរណា?អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍ជា​កន្លែង​ដែល​មាតា​របស់​បង​មាន​គភ៌ហើយ​បង្កើត​បង​មក។

6. សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បងដើម្បី​កុំ​ឲ្យ​ភ្លេច​ឡើយដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូចសេចក្ដី​ស្លាប់សេចក្ដី​ស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់សេចក្ដី​ស្នេហា​នេះ​ឆាប‌ឆេះដូច​ភ្លើង​របស់​ព្រះ‌អម្ចាស់។

7. មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើងនៃ​សេចក្ដី​ស្នេហា​បាន​ឡើយរីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដីស្នេហា​បាន​ដែរផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ​សម្បត្តិទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហាអ្នក​នោះ​ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។

8. យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់តែ​នាង​មិន​ទាន់​ពេញ​រូប​រាង​ទេនៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែ‌ចង់​នាងតើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?

សូមអានជំពូកពេញលេញ បទ​ចម្រៀង 8