1. ប្រសិនបើបងជាបងប្រុសរបស់អូនដែលបៅដោះម្ដាយរបស់អូននោះអូនមុខជាចេញមកជួបបងនៅខាងក្រៅអូនមុខជាឱបថើបបងហើយគ្មាននរណាមើលងាយអូនឡើយ។
2. អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូនបងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។
3. ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។
4. ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយខ្ញុំសូមប្រាប់ពួកនាងថាមុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្របកុំដាស់សេចក្ដីស្រឡាញ់ឡើយ។
5. តើស្ត្រីដែលឡើងទៅវាលរហោស្ថានហើយផ្អែកលើម្ចាស់ចិត្តរបស់នាងនោះជានរណា?អូនបានដាស់បង នៅក្រោមដើមចន្ទន៍ជាកន្លែងដែលមាតារបស់បងមានគភ៌ហើយបង្កើតបងមក។
6. សូមចារឹករូបអូនក្នុងដួងចិត្តរបស់បងដើម្បីកុំឲ្យភ្លេចឡើយដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូចសេចក្ដីស្លាប់សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់សេចក្ដីស្នេហានេះឆាបឆេះដូចភ្លើងរបស់ព្រះអម្ចាស់។