គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 7:7-13 Khmer Standard Version (KHSV)

7. រូប​រាង​របស់​អូន​ល្អ​ស្អាត​ដូច​ដើម​ទន្លាប់សុដន់​របស់​អូន​ក៏​ដូច​ផ្លែ​ទន្លាប់​ដែរ។

8. បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះដើម្បី​បេះ​ផ្លែ​របស់​វា។សូម​ឲ្យ​សុដន់​របស់​អូន​ប្រៀប​បាន​នឹងចង្កោម​ទំពាំង‌បាយជូរហើយ​ឲ្យ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូបដូច​ផ្លែ​ចន្ទន៍។

9. មាត់​របស់​អូន​ប្រៀប​បាន​នឹង​ស្រា​ទំពាំង‌បាយជូរយ៉ាង​ឆ្ងាញ់!មែន​ហើយ សូម​ឲ្យ​ស្រា​ទំពាំង‌បាយជូរ​នេះហូរ​មក​សម្រាប់​ម្ចាស់​ចិត្ត​អូនសូម​ឲ្យ​ស្រា​ទំពាំង‌បាយជូរ​នេះស្រក់​លើ​បបូរ​មាត់​ដែល​កំពុង​តែ​លង់‌លក់។

10. ខ្ញុំ​ប្រគល់​រូប​កាយ​ជូន​ម្ចាស់​ចិត្ត​របស់​ខ្ញុំហើយ​គាត់​ចង់​បាន​ខ្ញុំ​ណាស់។

11. ម្ចាស់​ចិត្ត​អូន​អើយ សូម​អញ្ជើញ​មកយើង​ទៅ​ចម្ការ​ជា​មួយ​គ្នាយប់​នេះ យើង​សម្រាក​នៅ​តាម​ភូមិ។

12. ព្រលឹម​ឡើង យើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរដើម្បី​មើល ក្រែង​លោ​ទំពាំង‌បាយជូរ​ពន្លក​ឡើងហើយ​ចេញ​ផ្ការួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។នៅ​ទី​នោះ អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។

13. ផ្លែ​ស្នេហ៍សាយ​ក្លិន​យ៉ាង​ក្រអូបនៅ​មាត់​ទ្វារ​របស់​យើងមាន​ផ្លែ​ដ៏​ល្អ​វិសេស​គ្រប់​មុខគឺ​ទាំង​ផ្លែ​ចាស់ និង​ផ្លែ​ថ្មី។ម្ចាស់​ចិត្ត​អូន​អើយអូន​រក្សា​ផ្លែ​ទាំង​នោះ​ទុក​ជូន​បង។

សូមអានជំពូកពេញលេញ បទ​ចម្រៀង 7