គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 3:7-11 Khmer Standard Version (KHSV)

7. នេះ​ជា​គ្រែ​ស្នែង​របស់​ព្រះ‌បាទ​សាឡូម៉ូនដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាចចំនួន​ហុក‌សិប​នាក់គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេនៃ​កង‌ទ័ព​អ៊ីស្រា‌អែល។

8. អ្នក​ទាំង​នោះ​ប្រដាប់​អាវុធរៀបចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​តទល់​នឹងភាព​អាសន្ន នៅ​ពេល​យប់។

9. ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រែ​ស្នែង​មួយពី​ឈើ​ស្រុក​លីបង់។

10. ស្ដេច​បាន​ធ្វើ​បង្គោល​ពី​ប្រាក់ បង្អែក​ពី​មាសរីឯ​ខ្នើយ​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម​ទុំ។ផ្នែក​ខាង​ក្នុង​លំអ ដោយ​ក្រណាត់​ប៉ាក់ជា​ស្នា‌ដៃ​របស់​ស្ត្រីៗ​ក្រុង​យេរូ‌សាឡឹមដែល​បំពេញ​កិច្ចការ​នេះ​ដោយ​ចិត្ត​ស្រឡាញ់។

11. ស្ត្រី​នៅ​ក្រុង​ស៊ីយ៉ូន​អើយចូរ​នាំ​គ្នា​ចេញ​មក​មើល​ព្រះ‌បាទ​សាឡូម៉ូនស្ដេច​ពាក់​មកុដ​ដែល​មាតា​បាន​បំពាក់​ថ្វាយនៅ​ថ្ងៃ​ស្ដេច​រៀប​អភិសេកជា​ថ្ងៃ​ដែល​ស្ដេច​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ។

សូមអានជំពូកពេញលេញ បទ​ចម្រៀង 3