គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 3:2-9 Khmer Standard Version (KHSV)

2. ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាស‌ពេញ​ទីក្រុងដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំនៅ​តាម​ផ្លូវ នៅ​តាម​ផ្សារខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។

3. ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាម‌ល្បាត​ទីក្រុងខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»

4. ខ្ញុំ​ដើរ​ហួស​ពួក​អ្នក​យាម‌ល្បាត​បន្តិច​ទៅខ្ញុំ​ក៏​បាន​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ខ្ញុំ​ឱប​គាត់​ជាប់ ឥត​ដក​ដៃ​ឡើយខ្ញុំ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ដាយដែល​បាន​បង្កើត​ខ្ញុំ​មក។

5. ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់និង​សត្វ​ប្រើស ធ្វើ​ជា​សាក្សី​ថាមុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្របកុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។

6. តើ​នរណា​ឡើង​ពី​វាល​រហោ‌ស្ថានដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូគ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?

7. នេះ​ជា​គ្រែ​ស្នែង​របស់​ព្រះ‌បាទ​សាឡូម៉ូនដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាចចំនួន​ហុក‌សិប​នាក់គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេនៃ​កង‌ទ័ព​អ៊ីស្រា‌អែល។

8. អ្នក​ទាំង​នោះ​ប្រដាប់​អាវុធរៀបចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​តទល់​នឹងភាព​អាសន្ន នៅ​ពេល​យប់។

9. ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រែ​ស្នែង​មួយពី​ឈើ​ស្រុក​លីបង់។

សូមអានជំពូកពេញលេញ បទ​ចម្រៀង 3