គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 1:11-17 Khmer Standard Version (KHSV)

11. យើង​នឹង​ធ្វើ​ក្រវិល​មាសដែល​មាន​លំអ​ដោយ​ប្រាក់​ឲ្យ​នាង​ពាក់។

12. ពេល​ព្រះ‌រាជា​កំពុង​សោយ​ព្រះ‌ស្ងោយទឹក​អប់​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប។

13. ព្រះ‌រាជា​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ប្រៀប​បាន​នឹងផ្កា​មួយ​បាច់​នៅ​លើ​ទ្រូង​របស់​ខ្ញុំ។

14. ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​លំអង​ផ្កាដែល​ដុះ​នៅ​តាម​ប្រភព​ទឹក​អេន‌កេឌី

15. ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!អូន​ល្អ​ដាច់​គេ!កែវ​ភ្នែក​របស់​អូន​មាន​សម្រស់​ដូច​សត្វ​ព្រាប។

16. ម្ចាស់​ចិត្ត​អូន​អើយបង​ក៏​ស្អាត គួរ​ឲ្យ​ស្រឡាញ់​ដែរ!ស្លឹក​ឈើ​ដ៏​ខៀវ​ខ្ចី​នេះ​ជា​គ្រែ​របស់​យើង។

17. មែក​តាត្រៅ​ទាំង​នេះ​ជា​ពិដាន​ផ្ទះ​របស់​យើងហើយ​ដើម​កកោះ​ទាំង​នេះជា​ជញ្ជាំង​ផ្ទះ​របស់​យើង។

សូមអានជំពូកពេញលេញ បទ​ចម្រៀង 1