គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 1:1-10 Khmer Standard Version (KHSV)

1. នេះ​ជា​បទ​ចម្រៀង​ដ៏​ពីរោះ​ជាង​គេ​បំផុតតែង​ឡើង​ដោយ​ព្រះ‌បាទ​សាឡូម៉ូន។

2. សូម​បង​ថើប​អូន​ឲ្យ​អស់​ចិត្ត​មកដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បងវិសេស​ជាង​ស្រា​ទំពាំង‌បាយជូរ​ទៅ​ទៀត។

3. ក្លិន​របស់​បង​ក្រអូប​ណាស់ហើយ​នាម​របស់​បង​ក៏​សាយ​ក្លិន​ក្រអូប​ដែរ។ហេតុ​នេះ​ហើយ​បាន​ជា​ស្ត្រី​ក្រមុំ​ទាំង‌ឡាយនាំ​គ្នា​ស្រឡាញ់​បង។

4. សូម​បង​ដឹក​ដៃ​អូនយើង​ប្រញាប់​ទៅ​ជា​មួយ​គ្នា។បង​ជា​ស្ដេច​របស់​អូនសូម​នាំ​អូន​ចូល​ក្នុង​បន្ទប់​របស់​បង​ផងយើង​នឹង​រួម​សប្បាយ​ជា​មួយ​គ្នា។យើង​នឹង​លើក​តម្កើង​សេចក្ដី​ស្រឡាញ់​របស់​បងដែល​វិសេស​ជាង​ស្រា​ទំពាំង‌បាយជូរ។ស្រីៗ​នាំ​គ្នា​ស្រឡាញ់​បង​ដូច្នេះពិត​ជា​ត្រឹម​ត្រូវ​មែន។

5. ស្ត្រីៗ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែនតែ​ខ្ញុំ​មាន​រូប​ឆោម​ល្អ​ណាស់គឺ​ល្អ​ដូច​ពន្លា​នៅ​ស្រុក​កេដារនិង​ដូច​កំរាល​ព្រំ​របស់​ព្រះ‌បាទ​សាឡូម៉ូន។

6. កុំ​មើល‌ងាយ​ខ្ញុំ ដោយ​ឃើញ​ខ្ញុំ​ខ្មៅ​ឡើយខ្ញុំ​ខ្មៅ​ដូច្នេះ ព្រោះ​ត្រូវ​ពន្លឺ​ថ្ងៃ។បង​ប្រុស​របស់​ខ្ញុំ​នាំ​គ្នា​ខឹង​នឹង​ខ្ញុំហើយ​បង្ខំ​ខ្ញុំ​ឲ្យ​យាម​ចម្ការ​ទំពាំង‌បាយជូរតែ​ខ្ញុំ​ពុំ​បាន​យាម​ចម្ការ​ទំពាំង‌បាយជូររបស់​ខ្ញុំ​ផ្ទាល់​ទេ។

7. ម្ចាស់​ចិត្ត​របស់​អូន​អើយ សូម​ប្រាប់​អូន​មក​ថាតើ​បង​ឃ្វាល​ហ្វូង​ចៀម​របស់​បង​នៅ​ទី​ណានៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​ឲ្យ​ហ្វូង​ចៀមសម្រាក​នៅ​កន្លែង​ណា?សូម​កុំ​ទុក​ឲ្យ​អូន​ដើរ​រក​បងនៅ​ក្បែរ​ហ្វូង​ចៀម​មិត្ត‌ភក្ដិ​របស់​បង​ឡើយ!

8. ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយប្រសិន​បើ​នាង​មិន​ដឹង​ទេចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀមហើយ​ឃ្វាល​ពពែ​របស់​នាងនៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!

9. អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អដូច​សេះ​ដែល​ទឹម​រាជ‌រថ​របស់ព្រះចៅ​ផារ៉ោន។

10. គ្រឿង​អលង្ការ​របស់​អូនធ្វើ​ឲ្យ​ថ្ពាល់​របស់​អូន​កាន់​តែ​ស្អាតហើយ​ខ្សែ​ក​របស់​អូនក៏​បង្ហាញ​សាច់​ដ៏​ល្អ​របស់​អូន​ដែរ។

សូមអានជំពូកពេញលេញ បទ​ចម្រៀង 1