គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 7:67-72 Khmer Standard Version (KHSV)

67. ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ ដែល​ចំនួន ៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ចម្រៀង​ប្រុស​ស្រី ២៤៥​នាក់។

68. មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល

69. អូដ្ឋ ៤៣៥​ក្បាល និង​លា ៦ ៧២០ ក្បាល។

70. មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន បាន​ថ្វាយ​ប្រាក់ សម្រាប់​ការ​សង់​ព្រះ‌វិហារ។ លោក​អភិបាល​បាន​ថ្វាយ​មាស​មួយ​ពាន់​តម្លឹង សម្រាប់​ព្រះ‌វិហារ ព្រម​ទាំង​ពែង​ហា‌សិប និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​ប្រាំ​រយ​សាម‌សិប​សម្រាប់។

71. មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង សម្រាប់​ការ​សង់​ព្រះ‌វិហារ ព្រម​ទាំង​ប្រាក់​ពីរ​ពាន់​ពីរ​រយ​ណែន។

72. ប្រជា‌ជន​ឯ​ទៀតៗ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង ប្រាក់ ពីរ​ពាន់​ណែន និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ហុក‌សិប​ប្រាំ‌ពីរ​សម្រាប់។

សូមអានជំពូកពេញលេញ នេហេ‌មា 7