គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 7:1-14 Khmer Standard Version (KHSV)

1. នៅ​ពេល​សង់​កំពែង​ឡើង​វិញ​រួច​រាល់​ហើយ ខ្ញុំ​ក៏​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង ហើយ​គេ​ចាត់​តាំង​ឲ្យ​មាន​អ្នក​យាម​ទ្វារ អ្នក​ចម្រៀង និង​ពួក​លេវី​ឡើង​វិញ។

2. ខ្ញុំ​បាន​ចាត់​តាំង​មនុស្ស​ពីរ​នាក់​ឲ្យ​គ្រប់‌គ្រង​លើ​ទីក្រុង គឺ​លោក​ហាណានី ជា​ប្អូន​របស់​ខ្ញុំ និង​លោក​ហាណា‌នា ជា​មេ​បញ្ជា‌ការ​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់ និង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជាង​គេ​ទាំង​អស់។

3. ខ្ញុំ​បញ្ជា​អ្នក​ទាំង​ពីរ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡឹម​មុន​ពេល​ព្រះ‌អាទិត្យ​បញ្ចេញ​កម្ដៅ​ឡើយ ហើយ​នៅ​ពេល​ល្ងាច​ត្រូវ​ឲ្យ​គេ​ខ្ទាស់​រនុក មុន​ពេល​ដែល​អ្នក​យាម​ចាក​ចេញ​ពី​កន្លែង​យាម។ រីឯ​អ្នក​ក្រុង​យេរូ‌សាឡឹម ត្រូវ​ដាក់​វេន​គ្នា​យាម​នៅ​មុខ​ផ្ទះ​របស់​ខ្លួន»។

4. យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជា‌ជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។

5. ព្រះ​របស់​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ដើម្បី​ជំរឿន​ប្រជា‌ជន។ ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អស់​អ្នក​ដែល​វិល​មក​ក្រុង​យេរូ‌សាឡឹម​មុន​គេ ឃើញ​មាន​ឈ្មោះ​ដូច​ត​ទៅ:

6. ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។

7. អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​អសា‌រា លោក​រ៉ាអា‌មា លោក​ណាហា‌ម៉ានី លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ពេរែត លោក​ប៊ីគ‌វ៉ាយ លោក​នេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:

8. កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់

9. កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់

10. កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៦៥២​នាក់

11. កូន​ចៅ​របស់​លោក​ផាហាត-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់ មាន ២ ៨១៨​នាក់

12. កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់

13. កូន​ចៅ​របស់​លោក​សាធូ​មាន ៨៤៥​នាក់

14. កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់

សូមអានជំពូកពេញលេញ នេហេ‌មា 7