ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 7 Khmer Standard Version (KHSV)

ជំរឿន​ប្រជា‌ជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ

1. នៅ​ពេល​សង់​កំពែង​ឡើង​វិញ​រួច​រាល់​ហើយ ខ្ញុំ​ក៏​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង ហើយ​គេ​ចាត់​តាំង​ឲ្យ​មាន​អ្នក​យាម​ទ្វារ អ្នក​ចម្រៀង និង​ពួក​លេវី​ឡើង​វិញ។

2. ខ្ញុំ​បាន​ចាត់​តាំង​មនុស្ស​ពីរ​នាក់​ឲ្យ​គ្រប់‌គ្រង​លើ​ទីក្រុង គឺ​លោក​ហាណានី ជា​ប្អូន​របស់​ខ្ញុំ និង​លោក​ហាណា‌នា ជា​មេ​បញ្ជា‌ការ​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់ និង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជាង​គេ​ទាំង​អស់។

3. ខ្ញុំ​បញ្ជា​អ្នក​ទាំង​ពីរ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡឹម​មុន​ពេល​ព្រះ‌អាទិត្យ​បញ្ចេញ​កម្ដៅ​ឡើយ ហើយ​នៅ​ពេល​ល្ងាច​ត្រូវ​ឲ្យ​គេ​ខ្ទាស់​រនុក មុន​ពេល​ដែល​អ្នក​យាម​ចាក​ចេញ​ពី​កន្លែង​យាម។ រីឯ​អ្នក​ក្រុង​យេរូ‌សាឡឹម ត្រូវ​ដាក់​វេន​គ្នា​យាម​នៅ​មុខ​ផ្ទះ​របស់​ខ្លួន»។

4. យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជា‌ជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។

5. ព្រះ​របស់​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ដើម្បី​ជំរឿន​ប្រជា‌ជន។ ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អស់​អ្នក​ដែល​វិល​មក​ក្រុង​យេរូ‌សាឡឹម​មុន​គេ ឃើញ​មាន​ឈ្មោះ​ដូច​ត​ទៅ:

6. ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។

7. អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​អសា‌រា លោក​រ៉ាអា‌មា លោក​ណាហា‌ម៉ានី លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ពេរែត លោក​ប៊ីគ‌វ៉ាយ លោក​នេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:

8. កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់

9. កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់

10. កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៦៥២​នាក់

11. កូន​ចៅ​របស់​លោក​ផាហាត-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់ មាន ២ ៨១៨​នាក់

12. កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់

13. កូន​ចៅ​របស់​លោក​សាធូ​មាន ៨៤៥​នាក់

14. កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់

15. កូន​ចៅ​របស់​លោក​ប៊ីនុយ​មាន ៦៤៨​នាក់

16. កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៨​នាក់

17. កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ២ ៣២២​នាក់

18. កូន​ចៅ​របស់​លោក​អដូ‌នីកាំ​មាន ៦៦៧​នាក់

19. កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ៃ​មាន ២ ០៦៧​នាក់

20. កូន​ចៅ​របស់​លោក​អេឌីន​មាន ៦៥៥​នាក់

21. កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហេសេ‌គា​មាន ៩៨​នាក់

22. កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ៣២៨​នាក់

23. កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៤​នាក់

24. កូន​ចៅ​របស់​លោក​ហារេប​មាន ១១២​នាក់

25. កូន​ចៅ​របស់​អ្នក​ស្រុក​គីបៀន​មាន ៩៥​នាក់

26. អ្នក​ភូមិ​បេថ្លេ‌ហិម និង​នថូ‌ផា​មាន​១៨៨​នាក់

27. អ្នក​ភូមិ​អាណា‌ថោត​មាន ១២៨​នាក់

28. អ្នក​ភូមិ​បេតអាស‌ម៉ាវែត​មាន ៤២​នាក់

29. អ្នក​ក្រុង​គារយ៉ាត-‌យ៉ារីម កេភី‌រ៉ា និង​បៀរ៉ុត​មាន ៧៤៣​នាក់

30. អ្នក​ក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១​នាក់

31. អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់

32. អ្នក​ក្រុង​បេត‌អែល និង​អៃ​មាន ១២៣​នាក់

33. អ្នក​ភូមិ​នេបូរ​មួយ​ទៀត​មាន ៥២​នាក់

34. កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត​មាន ១ ២៥៤​នាក់

35. កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០​នាក់

36. អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់

37. អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ មាន ៧២១​នាក់

38. អ្នក​ក្រុង​សេណា‌អា​មាន ៣ ៩៣០ នាក់។

39. ក្រុម​បូជា‌ចារ្យ​ជា​កូន​ចៅ​លោក​យេដា‌យ៉ា ក្រុម​គ្រួសារ​លោក​យេសួរ​មាន ៩៧៣​នាក់

40. កូន​ចៅ​របស់​លោក​អ៊ីម‌មើរ​មាន ១ ០៥២​នាក់

41. កូន​ចៅ​របស់​លោក​ផាស‌ហ៊ើរ​មាន ១ ២៤៧​នាក់

42. កូន​ចៅ​របស់​លោក​ហារីម​មាន ១ ០១៧​នាក់។

43. ក្រុម​លេវី​ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា​មាន ៧៤​នាក់។

44. ក្រុម​ចម្រៀង ជា​កូន​ចៅ​របស់​លោក​អេសាភ​មាន ១៤៨​នាក់។

45. ក្រុម​យាម​ទ្វារ ជា​កូន​ចៅ​របស់​លោក​សាលូម កូន​ចៅ​របស់​លោក​អេធើ កូន​ចៅ​របស់​លោក​ថាល‌ម៉ូន កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាធី‌ថា និង​កូន​ចៅ​របស់​លោក​សូបាយ មាន ១៣៨​នាក់។

46. ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត

47. កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ា‌ហា កូន​ចៅ​របស់​លោក​ផាដូន

48. កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកា‌បា កូន​ចៅ​របស់​លោក​សាល‌ម៉ាយ

49. កូន​ចៅ​របស់​លោក​ហាណាន កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហារ

50. កូន​ចៅ​របស់​លោក​រីអា‌យ៉ា កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូ‌ដា

51. កូន​ចៅ​របស់​លោក​កាសាម កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ផាសេ‌ហា

52. កូន​ចៅ​របស់​លោក​បេសាយ កូន​ចៅ​របស់​លោក​មេហ៊ូ‌នីម កូន​ចៅ​របស់​លោក​នេភូ‌ស៊ីម

53. កូន​ចៅ​របស់​លោក​បាក‌ប៊ូក កូន​ចៅ​របស់​លោក​ហាគូ‌ផា កូន​ចៅ​របស់​លោក​ហាហ៊ើរ

54. កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ី‌ដា កូន​ចៅ​របស់​លោក​ហារសា

55. កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ី‌សេ‌រ៉ា កូន​ចៅ​របស់​លោក​ថាម៉ា

56. កូន​ចៅ​របស់​លោក​នេស៊ី‌យ៉ា កូន​ចៅ​របស់​លោក​ហាធី‌ផា

57. កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេ‌រេត កូន​ចៅ​របស់​លោក​ពេរូ‌ដា

58. កូន​ចៅ​របស់​លោក​យា‌ឡា កូន​ចៅ​របស់​លោក​ដារ‌កុន កូន​ចៅ​របស់​លោក​គីដេល

59. កូន​ចៅ​របស់​លោក​សេផា‌ធា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ផូកេ‌រេត-‌ពីសេ‌បែម និង​កូន​ចៅ​របស់​លោក​អាំម៉ូន

60. សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន ៣៩២​នាក់។

61. រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-‌មែឡា ធេលហា‌រេសា កេរូប-‌អដាន និង​អ៊ីម‌មើរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា​គេ​ពិត​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន​នោះ​គឺ

62. កូន​ចៅ​របស់​លោក​ដេឡា‌យ៉ា កូន​ចៅ​របស់​លោក​ថូប៊ី‌យ៉ា និង​កូន​ចៅ​របស់​លោក​នេកូ‌ដា ដែល​មាន​ចំនួន ៦៤២​នាក់។

63. ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ មាន​កូន​ចៅ​របស់​លោក​ហាបា‌យ៉ា កូន​ចៅ​របស់​លោក​ហាគូស កូន​ចៅ​របស់​លោក​បាស៊ី‌ឡៃ ដែល​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។

64. អ្នក​ទាំង​នេះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ក៏​បាត់​បង់​តំណែង​ជា​បូជា‌ចារ្យ

65. ហើយ​លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក​សួរ​យូរឹម និង​ធូមីម* ជា​មុន​សិន។

66. សហគមន៍​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០ នាក់

67. ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ ដែល​ចំនួន ៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ចម្រៀង​ប្រុស​ស្រី ២៤៥​នាក់។

68. មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល

69. អូដ្ឋ ៤៣៥​ក្បាល និង​លា ៦ ៧២០ ក្បាល។

70. មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន បាន​ថ្វាយ​ប្រាក់ សម្រាប់​ការ​សង់​ព្រះ‌វិហារ។ លោក​អភិបាល​បាន​ថ្វាយ​មាស​មួយ​ពាន់​តម្លឹង សម្រាប់​ព្រះ‌វិហារ ព្រម​ទាំង​ពែង​ហា‌សិប និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​ប្រាំ​រយ​សាម‌សិប​សម្រាប់។

71. មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង សម្រាប់​ការ​សង់​ព្រះ‌វិហារ ព្រម​ទាំង​ប្រាក់​ពីរ​ពាន់​ពីរ​រយ​ណែន។

72. ប្រជា‌ជន​ឯ​ទៀតៗ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង ប្រាក់ ពីរ​ពាន់​ណែន និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ហុក‌សិប​ប្រាំ‌ពីរ​សម្រាប់។

73. ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចម្រៀង ប្រជា‌ជន ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​អ៊ីស្រា‌អែល​ទាំង​មូល បាន​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។