គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 5:1-6 Khmer Standard Version (KHSV)

1. នៅ​ពេល​នោះ មាន​ប្រជា‌ជន​យូដា​ទាំង​ប្រុស ទាំង​ស្រី នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​បង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន​មួយ​ចំនួន។

2. អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់ យើង​ខ្ញុំ​ចង់​បាន​ស្រូវ​មក​ទទួល​ទាន ដើម្បី​ចិញ្ចឹម​ជីវិត»។

3. អ្នក​ខ្លះ​ពោល​ថា៖ «នៅ​ពេល​អត់​ឃ្លាន យើង​ខ្ញុំ​បញ្ចាំ​ដី​ស្រែ​ចម្ការ​ទំពាំង‌បាយជូរ និង​ផ្ទះ​សំបែង»។

4. អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ ដើម្បី​យក​ប្រាក់​ទៅ​បង់​ពន្ធ​ថ្វាយ​ស្ដេច។

5. សាច់​ឈាម​របស់​យើង​ខ្ញុំ​មិន​ខុស​ពី​សាច់​ឈាម​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទេ កូន​ប្រុស​របស់​យើង​ខ្ញុំ​ក៏​មិន​ខុស​ពី​កូន​ប្រុស​របស់​គេ​ដែរ ប៉ុន្តែ យើង​ខ្ញុំ​បង្ខំ​ចិត្ត​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ។ កូន​ស្រី​របស់​យើង​ខ្ញុំ​ជា​ច្រើន​នាក់​លក់​ខ្លួន​ទៅ​ឲ្យ​គេ ព្រោះ​យើង​ខ្ញុំ​ទាល់​ច្រក។ រីឯ​ដី​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង​ខ្ញុំ ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ម្ចាស់​បំណុល​ដែរ»។

6. ពេល​ខ្ញុំ​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​អ្នក​ទាំង​នេះ ខ្ញុំ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។

សូមអានជំពូកពេញលេញ នេហេ‌មា 5