គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 3:21-32 Khmer Standard Version (KHSV)

21. បន្ទាប់​មក មាន​លោក​ម្រេម៉ូត​ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជួស‌ជុល មួយ​ផ្នែក​ទៀត ចាប់​ពី​មាត់​ទ្វារ​ផ្ទះ​របស់​លោក​អេលីយ៉ាស៊ីប រហូត​ដល់​កៀន​របង​ផ្ទះ។

22. បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​រស់​នៅ​តាម​តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ជួស‌ជុល​នៅ​ក្បែរ​គាត់។

23. បន្ទាប់​មក មាន​លោក​បេន‌យ៉ាមីន និង​លោក​ហាស៊ូប ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គេ។ បន្ទាប់​មក មាន​លោក​អសា‌រា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា និង​ជា​ចៅ​របស់​លោក​អណា‌នា ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់។

24. បន្ទាប់​មក​ទៀត មាន​លោក​ប៊ីនុយ ជា​កូន​របស់​លោក​ហេណា‌ដាឌ ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​ពី​ផ្ទះ​របស់​លោក​អសា‌រា រហូត​ដល់​ជ្រុង និង​រហូត​ដល់​មុម​កំពែង។

25. លោក​ប៉ាឡាល ជា​កូន​របស់​លោក​អ៊ូសាយ ជួស‌ជុល​ផ្នែក​នៅ​ទល់​មុខ​នឹង​ជ្រុង​កំពែង និង​ប៉ម​ខាង​លើ ដែល​លយ​ចេញ​ពី​ដំណាក់​ស្ដេច​ជិត​ទីធ្លា​ក្រុម​អង្គ‌រក្ស។ បន្ទាប់​មក មាន​លោក​ពេដា‌យ៉ា ជា​កូន​របស់​លោក​ប៉ារ៉ូស។

26. ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​រស់​នៅ​លើ​អូផែល ជួស‌ជុល​រហូត​ដល់​ផ្នែក​នៅ​ទល់​មុខ​នឹង​ទ្វារ​គង្គា ប៉ែក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ។

27. បន្ទាប់​មក មាន​អ្នក​ស្រុក​តូអា​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ពី​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​ជញ្ជាំង​អូផែល។

28. នៅ​ខាង​លើ​ទ្វារ​សេះ ពួក​បូជា‌ចារ្យ​ជួល​ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន។

29. បន្ទាប់​មក លោក​សាដុក ជា​កូន​លោក​អ៊ីម‌មើរ ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក។ បន្ទាប់​ពី​លោក មាន​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​សេកា‌នា ជា​ឆ្មាំ​ទ្វារ​ខាង​កើត។

30. បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ហានូន ជា​កូន​ទី​ប្រាំ​មួយ​របស់​លោក​សាឡាប ជួស‌ជុល​កំពែង​មួយ​ផ្នែក​ទៀត។ បន្ទាប់​មក មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​លោក។

31. បន្ទាប់​មក លោក​ម៉ាល‌គា ជា​ជាង​រចនា​គ្រឿង​អលង្ការ បាន​ជួស‌ជុល​រហូត​ដល់​ម្ដុំ​ផ្ទះ​របស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ផ្ទះ​របស់​អ្នក​ជំនួញ​ដែល​នៅ​ទល់​មុខ​ទ្វារ​មីប‌កាដ និង​រហូត​ដល់​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង។

32. ពួក​ជាង​រចនា​គ្រឿង​អលង្ការ និង​អ្នក​ជំនួញ នាំ​គ្នា​ជួស‌ជុល​ផ្នែក​ដែល​នៅ​ចន្លោះ​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង និង​ទ្វារ​ចៀម។

សូមអានជំពូកពេញលេញ នេហេ‌មា 3