គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 3:1-9 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ លោក​អេលីយ៉ាស៊ីប ជា​មហា‌បូជា‌ចារ្យ បាន​ក្រោក​ឡើង​ជា​មួយ​បូជា‌ចារ្យ​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​របស់​លោក ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក​គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ ជា​សក្ការៈ​នៅ​ពេល​ដាក់​សន្លឹក​ទ្វារ ពួក​គេ​ក៏​ធ្វើ​ពិធី​ញែក​កំពែង​ក្រុង​ត្រង់​នោះ​ជា​សក្ការៈ ចាប់​ពី​ប៉ម​ហាមេ‌អា​រហូត​ដល់​ប៉ម​ហាណា‌នាល​ដែរ។

2. នៅ​ក្បែរ​ពួក​លោក មាន​អ្នក​ក្រុង​យេរីខូ​នាំ​គ្នា​សង់​មួយ​ផ្នែក​ទៀត ហើយ​បន្ទាប់​មក មាន​លោក​សាគើរ ជា​កូន​របស់​លោក​អ៊ីមរី។

3. កូន​ចៅ​របស់​លោក​សេណា‌អា​នាំ​គ្នា​សង់​ទ្វារ​មច្ឆា។ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។

4. នៅ​ក្បែរ​ពួក​គេ​មាន​លោក​ម្រេម៉ូត ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួស‌ជុល។ នៅ​ក្បែរ​នោះ មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​មសេ‌សាបេល។ បន្ទាប់​មក មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។

5. នៅ​ក្បែរ​នោះ មាន​អ្នក​ស្រុក​តូអា ប៉ុន្តែ ពួក​អភិជន​របស់​គេ​មិន​ព្រម​ចូល​រួម​ធ្វើ​ការ តាម​បញ្ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។

6. លោក​យ៉ូយ៉ា‌ដា ជា​កូន​របស់​លោក​ផាសេ‌ហា និង​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេសូ‌ឌា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ចាស់ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។

7. នៅ​ក្បែរ​នោះ មាន​លោក​មេឡា‌ទា ជា​អ្នក​ស្រុក​គីបៀន លោក​យ៉ាដោន​អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​គីបៀន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ទេសា‌ភិបាល របស់​អាណា‌ខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។

8. នៅ​ក្បែរ​ពួក​គេ មាន​លោក​អ៊ូ‌ស៊ាល ជា​កូន​របស់​លោក​ហារ‌ហាយ៉ា ដែល​ជា​ជាង​រចនា​គ្រឿង​អលង្ការ ហើយ​បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប ពួក​គេ​បាន​បង្ហើយ​សំណង់​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​កំពែង​ធំ។

9. លោក​រេផា‌យ៉ា​ធ្វើ​ការ​នៅ​ក្បែរ​ពួក​គេ គាត់​ត្រូវ​ជា​កូន​របស់​លោក​ហ៊ើរ និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង។

សូមអានជំពូកពេញលេញ នេហេ‌មា 3