គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 13:7-11 Khmer Standard Version (KHSV)

7. វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ឃើញ​អំពើ​ដ៏​អាក្រក់​ដែល​លោក​អេលីយ៉ាស៊ីប​បាន​ប្រព្រឹត្ត គឺ​លោក​រៀបចំ​បន្ទប់​មួយ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​លោក​ថូប៊ី‌យ៉ា។

8. ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ខ្ញុំ​ក៏​ឲ្យ​គេ​យក​សម្ភារៈ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ថូប៊ី‌យ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់

9. ខ្ញុំ​ឲ្យ​គេ​ធ្វើ​ពិធី​ជម្រះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់ តង្វាយ និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។

10. ខ្ញុំ​ក៏​ទទួល​ដំណឹង​ថា ក្រុម​លេវី​ពុំ​បាន​ទទួល​របប​របស់​ខ្លួន​ទេ ដូច្នេះ ពួក​លេវី និង​ក្រុម​ចម្រៀង​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់ បែរ​ជា​នាំ​គ្នា​រត់​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​វិញ។

11. ខ្ញុំ​ស្ដី​បន្ទោស​ពួក​អ្នក​គ្រប់‌គ្រង​ថា «ហេតុ​អ្វី​បាន​ជា​អស់​លោក​បោះ​បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ?»។ ខ្ញុំ​ក៏​ប្រមូល​ក្រុម​លេវី និង​ក្រុម​ចម្រៀង ឲ្យ​មក​បំពេញ​មុខ‌ងារ​របស់​ខ្លួន​វិញ។

សូមអានជំពូកពេញលេញ នេហេ‌មា 13