គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 13:12-18 Khmer Standard Version (KHSV)

12. ពេល​នោះ ប្រជា‌ជន​យូដា​ទាំង​មូល​យក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ដែល​ជា​តង្វាយ​មួយ​ភាគ​ដប់​មក​ដាក់​ក្នុង​ឃ្លាំង។

13. ខ្ញុំ​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​ឃ្លាំង​ទៅ​លោក​សេលេ‌មា ជា​បូជា‌ចារ្យ លោក​សាដុក ជា​បណ្ឌិត​ខាង​វិន័យ និង​លោក​ពេដា‌យ៉ា ពី​ក្រុម​លេវី ហើយ​ក៏​មាន​លោក​ហាណាន ជា​កូន​របស់​លោក​សាគើរ និង​ជា​ចៅ​របស់​លោក​ម៉ាថា‌នា ធ្វើ​ការ​រួម​ជា​មួយ​ដែរ។ ប្រជា‌ជន​ទទួល​ស្គាល់​ថា​លោក​ទាំង​នោះ​ជា​មនុស្ស​ស្មោះ​ត្រង់ ដូច្នេះ ពួក​គេ​មាន​ភារ‌កិច្ច​ចែក​របប​ឲ្យ​បង‌ប្អូន​របស់​ខ្លួន។

14. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ទូលបង្គំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ និង​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ‌អង្គ។

15. នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​មួយ​ចំនួន​នៅ​ស្រុក​យូដា នាំ​គ្នា​គាប​ផ្លែ​ទំពាំង‌បាយជូរ នៅ​ថ្ងៃ​សប្ប័ទ* ហើយ​ខ្ញុំ​ក៏​ឃើញ​គេ​ដឹក​កណ្ដាប់​ស្រូវ ដឹក​ស្រា ដឹក​ផ្លែ​ទំពាំង‌បាយជូរ ផ្លែ​ឧទុម្ពរ និង​របស់​ឯ​ទៀតៗ លើ​ខ្នង​លា នាំ​ចូល​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ព្រមាន​ពួក​គេ​កុំ​ឲ្យ​លក់​ដូរ​អ្វី​នៅ​ថ្ងៃ​នោះ។

16. មាន​អ្នក​ក្រុង​ទីរ៉ុស​ខ្លះ​ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម តែងតែ​ដឹក​ត្រី និង​ទំនិញ​គ្រប់​យ៉ាង មក​លក់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​សប្ប័ទ។

17. ខ្ញុំ​បន្ទោស​ពួក​អភិជន​នៃ​ស្រុក​យូដា​ថា៖ «ម្ដេច​ក៏​អស់​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?

18. ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​កើត​មាន​ដល់​ពួក​យើង និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ដូនតា​របស់​អស់​លោក​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​បែប​នេះ​ដែរ។ រីឯ​អស់​លោក​វិញ អស់​លោក​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ តើ​អស់​លោក​ចង់​ធ្វើ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ ឆាប‌ឆេះ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ឬ!»។

សូមអានជំពូកពេញលេញ នេហេ‌មា 13