គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 13:1-8 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ពេល​អាន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់ គេ​ឃើញ​មាន​អត្ថ‌បទ​មួយ​ចែង​ថា ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​ជា​ដាច់​ខាត

2. ដ្បិត​ពួក​គេ​ពុំ​បាន​យក​អាហារ និង​ទឹក មក​ទទួល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។ ជន‌ជាតិ​ម៉ូអាប់​បាន​សូក​លោក​បាឡាម​ឲ្យ​ដាក់​បណ្ដាសា​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ ព្រះ​របស់​យើង​បាន​ប្ដូរ​បណ្ដាសា ឲ្យ​ប្រែ​ទៅ​ជា​ព្រះ‌ពរ​វិញ។

3. ពេល​ឮ​ក្រឹត្យ‌វិន័យ​នេះ​ហើយ គេ​ក៏​បំបែក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។

4. មុន​ពេល​នោះ គេ​តែង‌តាំង​លោក​បូជា‌ចារ្យ​អេលីយ៉ាស៊ីប ឲ្យ​មើល​ខុស​ត្រូវ​បន្ទប់​នានា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ ដោយ​លោក​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​ថូប៊ី‌យ៉ា

5. លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ទទួល​លោក​ថូប៊ី‌យ៉ា គឺ​បន្ទប់​ដែល​គេ​ដាក់​តង្វាយ​ម្សៅ គ្រឿង​ក្រអូប គ្រឿង​បរិក្ខារ​របស់​ព្រះ‌វិហារ ព្រម​ទាំង​ស្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ប្រេង​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែល​បម្រុង​ទុក​សម្រាប់​ពួក​លេវី ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ និង​ជា​ចំណែក​ដែល​ញែក​សម្រាប់​ក្រុម​បូជា‌ចារ្យ។

6. ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន ខ្ញុំ​មិន​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ ដ្បិត​ខ្ញុំ​បាន​វិល​ទៅ​គាល់​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន​វិញ នៅ​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។ នៅ​ចុង​ឆ្នាំ ខ្ញុំ​បាន​ទទួល​រាជា‌នុញ្ញាត

7. វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ឃើញ​អំពើ​ដ៏​អាក្រក់​ដែល​លោក​អេលីយ៉ាស៊ីប​បាន​ប្រព្រឹត្ត គឺ​លោក​រៀបចំ​បន្ទប់​មួយ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​លោក​ថូប៊ី‌យ៉ា។

8. ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ខ្ញុំ​ក៏​ឲ្យ​គេ​យក​សម្ភារៈ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ថូប៊ី‌យ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់

សូមអានជំពូកពេញលេញ នេហេ‌មា 13