គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 12:29-39 Khmer Standard Version (KHSV)

29. បេត‌គីលកាល តំបន់​កេបា និង​អាស‌ម៉ាវែត ដ្បិត​ក្រុម​ចម្រៀង​បាន​សង់​ភូមិ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។

30. ពួក​បូជា‌ចារ្យ និង​ពួក​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ជម្រះ​ប្រជា‌ជន ជម្រះ​ខ្លោង​ទ្វារ និង​កំពែង​ក្រុង​ឲ្យ​បាន​បរិសុទ្ធ​ដែរ។

31. ខ្ញុំ​ចាត់​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​ឲ្យ​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​ខ្ញុំ​ក៏​បាន​រៀបចំ​ក្រុម​ចម្រៀង​ជា​ពីរ​ពួក​ដែរ ក្រុម​ទី​មួយ​ដើរ​នៅ​លើ​កំពែង​ក្រុង​ប៉ែក​ខាង​ស្ដាំ ឆ្ពោះ​ទៅ​កាន់​ទ្វារ​សំរាម។

32. លោក​ហូសា‌យ៉ា និង​មេ​ដឹក​នាំ​ចំនួន​ពាក់​កណ្ដាល ដើរ​ពី​ក្រោយ​ក្រុម​នោះ

33. បន្ទាប់​មក លោក​អសា‌រ៉ា លោក​អែសរ៉ា លោក​មស៊ូ‌ឡាម

34. លោក​យូដា លោក​បេន‌យ៉ាមីន លោក​សេម៉ាយ៉ា លោក​យេរេមា

35. ពួក​បូជា‌ចារ្យ​ដែល​កាន់​ត្រែ លោក​សាកា‌រី ជា​កូន​របស់​លោក​យ៉ូណា‌ថាន ដែល​ត្រូវ​ជា​កូន​របស់​លោក​សេម៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាគើរ ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាភ

36. ព្រម​ទាំង​បង‌ប្អូន​របស់​លោក គឺ​លោក​សេម៉ាយ៉ា លោក​អសា‌រាល លោក​មីឡា‌ឡាយ លោក​គីឡា‌ឡាយ លោក​ម៉ាអាយ លោក​នេថា‌នេល លោក​យូដា និង​លោក​ហាណានី។ លោក​ទាំង​នោះ​កាន់​ឧបករណ៍​តន្ដ្រី​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ ដើរ​នៅ​ខាង​មុខ​គេ។

37. ពេល​មក​ដល់​មាត់​ទ្វារ​ប្រភព​ទឹក ពួក​គេ​ឡើង​ទៅ​បុរី​ព្រះ‌បាទ​ដាវីឌ តាម​ជណ្ដើរ​កំពែង​ដែល​នៅ​ទល់​មុខ​នោះ កាត់​តាម​ខាង​លើ​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​គង្គា​ដែល​នៅ​ខាង​កើត។

38. ក្រុម​ចម្រៀង​ទី​ពីរ​ដើរ​ប៉ែក​ខាង​ឆ្វេង ខ្ញុំ​ដើរ​តាម​ក្រោយ​ពួក​គេ​ជា​មួយ​ប្រជា‌ជន មួយ​ផ្នែក​ទៀត នៅ​ខាង​លើ​កំពែង​ក្រុង។ យើង​ដើរ​កាត់​ខាង​លើ​ប៉ម​ឡ​ភ្លើង រហូត​ដល់​កំពែង​ធំ។

39. បន្ទាប់​មក យើង​ដើរ​កាត់​ខាង​លើ​ទ្វារ​អេប្រាអ៊ីម ទ្វារ​ចាស់ ទ្វារ​មច្ឆា ប៉ម​ហាណា‌នាល និង​ប៉ម​ហាមេ‌អា រហូត​ដល់​ទ្វារ​ចៀម ហើយ​ឈប់​នៅ​ត្រង់​ទ្វារ​នគរ‌បាល។

សូមអានជំពូកពេញលេញ នេហេ‌មា 12