គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 12:14-24 Khmer Standard Version (KHSV)

14. លោក​យ៉ូណា‌ថាន​ជា​មេ​ដឹក​នាំ​គ្រួសារ​មេលី‌គូរ លោក​យ៉ូសែប​ជា​មេ​ដឹក​នាំ​គ្រួសារ​សេបា‌នា

15. លោក​អ័ឌណា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហារីម លោក​ហេល‌កាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉េរ៉ា‌យ៉ូត

16. លោក​សាកា‌រី​ជា​មេ​ដឹក​នាំ​គ្រួសារ​អ៊ីដោ លោក​មស៊ូ‌ឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​គីនេ‌ថោន

17. លោក​ស៊ីក‌គ្រី​ជា​មេ​ដឹក​នាំ​គ្រួសារ​អប៊ី‌យ៉ា…ជា​មេ​ដឹក​នាំ​គ្រួសារ​មិនយ៉ា‌មីន លោក​ពីល‌ថាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉ូអា‌ឌា

18. លោក​សាំមួរ​ជា​មេ​ដឹក​នាំ​គ្រួសារ​ប៊ីលកា លោក​យ៉ូណា‌ថាន​ជា​មេ​ដឹក​នាំ​គ្រួសារ​សេម៉ាយ៉ា

19. លោក​ម៉ាថ្នាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​យ៉ូយ៉ា‌រីប លោក​អ៊ូស៊ី​ជា​មេ​ដឹក​នាំ​គ្រួសារ​យេដា‌យ៉ា

20. លោក​កាឡាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​សាឡាយ លោក​ហេប៊ើរ​ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ុក

21. លោក​ហាសាប‌យ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហ៊ីល‌គីយ៉ា លោក​នេថា‌នេល​ជា​មេ​ដឹក​នាំ​គ្រួសារ​យេដា‌យ៉ា។

22. នៅ​ជំនាន់​ដែល​លោក​អេលីយ៉ាស៊ីប លោក​យ៉ូយ៉ា‌ដា លោក​យ៉ូហាណាន និង​លោក​យ៉ាដួរ ធ្វើ​ជា​មហា​បូជា‌ចារ្យ​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​បូជា‌ចារ្យ រហូត​ដល់​រជ្ជកាល​ព្រះចៅ​ដារី‌យុស។

23. ក្រុម​លេវី​ដែល​ជា​មេ​ក្រុម​គ្រួសារ ក៏​មាន​ឈ្មោះ​ក្នុង​សៀវភៅ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់ៗ​ដែរ គឺ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាណាន ជា​ចៅ​របស់​លោក​អេលីយ៉ាស៊ីប។

24. មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​សេរេ‌ប៊ីយ៉ា និង​លោក​យេសួរ ជា​កូន​របស់​លោក​កាឌ‌មាល ទទួល​បន្ទុក​រួម​ជា​មួយ​បង‌ប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ​ដែល​ឈរ​ទល់​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់ តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។

សូមអានជំពូកពេញលេញ នេហេ‌មា 12