គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 11:8-16 Khmer Standard Version (KHSV)

8. បន្ទាប់​មក មាន​លោក​កាបាយ និង​លោក​សាឡាយ។ សរុប​ទាំង​អស់ កូន​ចៅ​របស់​បេន‌យ៉ាមីន​មាន ៩២៨​នាក់។

9. លោក​យ៉ូ‌អែល កូន​របស់​លោក​ស៊ីកគ្រី ជា​អធិការ​ក្រុង ហើយ​លោក​យូដា​កូន​របស់​លោក​សេនួរ ជា​អធិការ​រង​របស់​ទីក្រុង។

10. ពួក​បូជា‌ចារ្យ​មាន: លោក​យេដា‌យ៉ា​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប លោក​យ៉ាគីន

11. លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​លោក​មស៊ូ‌ឡាម ដែល​ជា​កូន​របស់​លោក​សាដុក ដែល​ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត ដែល​ជា​កូន​របស់​លោក​អហ៊ី‌ទូប ដែល​ជា​អ្នក​ដឹក​នាំ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

12. ក្រៅ​ពី​នោះ មាន​បង‌ប្អូន​របស់​ពួក​គេ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ផ្សេងៗ​នៅ​ក្នុង​ព្រះ‌ដំណាក់ មាន​គ្នា​ទាំង​អស់ ៨២២​នាក់។ បន្ទាប់​មក មាន​លោក​អដា‌យ៉ា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ដែល​ជា​កូន​របស់​លោក​ពេឡា‌លា ដែល​ជា​កូន​របស់​លោក​អាំស៊ី ដែល​ជា​កូន​របស់​លោក​សាកា‌រី ដែល​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ ដែល​ជា​កូន​របស់​លោក​ម៉ាល‌គា

13. ព្រម​ទាំង​បង‌ប្អូន​របស់​គាត់​ដែល​ត្រូវ​ជា​មេ​លើ​ក្រុម​គ្រួសារ មាន​គ្នា​ទាំង​អស់ ២៤២​នាក់។ បន្ទាប់​មក​ទៀត មាន​លោក​អម៉ា‌សាយ ជា​កូន​របស់​លោក​អសា‌រាល ដែល​ជា​កូន​របស់​លោក​អហា‌សាយ ដែល​ជា​កូន​របស់​លោក​មស៊ី‌លេម៉ូត ដែល​ជា​កូន​របស់​លោក​អ៊ីម‌មើរ

14. ព្រម​ទាំង​បង‌ប្អូន​របស់​គេ សុទ្ធ‌សឹង​តែ​ជា​មនុស្ស​សំខាន់ៗ មាន​គ្នា​ទាំង​អស់ ១២៨​នាក់។ លោក​សាប់‌ឌាល កូន​របស់​លោក​កេដូ‌លីម ជា​អ្នក​គ្រប់‌គ្រង​លើ​ពួក​គេ។

15. ក្រុម​លេវី​មាន: លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ហាស៊ូប ដែល​ត្រូវ​ជា​កូន​របស់​លោក​អាសរី‌កាំ ជា​កូន​របស់​លោក​ហាសាប‌យ៉ា ជា​កូន​របស់​លោក​ប៊ូននី។

16. លោក​សាប‌ថាយ និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នៅ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ រួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។

សូមអានជំពូកពេញលេញ នេហេ‌មា 11