គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 11:15-32 Khmer Standard Version (KHSV)

15. ក្រុម​លេវី​មាន: លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ហាស៊ូប ដែល​ត្រូវ​ជា​កូន​របស់​លោក​អាសរី‌កាំ ជា​កូន​របស់​លោក​ហាសាប‌យ៉ា ជា​កូន​របស់​លោក​ប៊ូននី។

16. លោក​សាប‌ថាយ និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នៅ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ រួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។

17. លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាប‌ឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចម្រៀង​សរសើរ​តម្កើង សម្រាប់​ពេល​អធិស្ឋាន លោក​បាក‌ប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់‌ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូ‌ថិន។

18. សរុប​ទាំង​អស់ កូន​ចៅ​លេវី ដែល​រស់​នៅ​ក្នុង​ក្រុង​ដ៏‌វិសុទ្ធ​មាន​ចំនួន ២៨៤​នាក់។

19. ក្រុម​យាម​ទ្វារ​មាន: លោក​អ័ក‌គូប លោក​ថាល‌ម៉ូន និង​បង‌ប្អូន​របស់​គេ ជា​អ្នក​យាម​ទ្វារ​ដែល​មាន​គ្នា​ទាំង​អស់ ១៧២​នាក់។

20. រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី នាំ​គ្នា​តាំង​ទី​លំ‌នៅ តាម​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​គេ។

21. ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ តាំង​ទី​លំ‌នៅ នៅ​ភ្នំ​អូផែល។ លោក​ស៊ីហា និង​លោក​គីស‌ប៉ា ជា​មេ​ដឹក​នាំ​របស់​ពួក​គេ។

22. អធិការ​របស់​ក្រុម​លេវី នៅ​ក្រុង​យេរូ‌សាឡឹម គឺ​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​បានី ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាប‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ជា​កូន​ចៅ​របស់​លោក​អេសាភ។ ពួក​គេ​ជា​ក្រុម​តន្ដ្រី​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

23. ស្ដេច​បាន​តាក់‌តែង​ច្បាប់​មួយ​ផ្សេង​សម្រាប់​ក្រុម​តន្ត្រី ពួក​គេ​បំពេញ​មុខ‌ងារ​ប្រចាំ​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។

24. លោក​ពេថា‌ហ៊ីយ៉ា ជា​កូន​របស់​លោក​មសេសា-‌បេល ក្នុង​អំបូរ​សេ‌រ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​មុខ​ព្រះចៅ​អធិរាជ។

25. រីឯ​នៅ​តាម​ភូមិ និង​តាម​តំបន់​នានា កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​នៅ​គារយ៉ាត-‌អើបា និង​ស្រុក​ភូមិ​ជុំ‌វិញ ឌីបូន និង​ស្រុក​ភូមិ​ជុំ‌វិញ យេកាប‌សៀល និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ

26. យេសួរ ម៉ូឡា‌ដា បេត-‌ផាលែត

27. ហាសារ-‌ស៊ូអាល់ បៀរ‌សេបា និង​ស្រុក​ភូមិ​ជុំ‌វិញ

28. ស៊ីគ‌ឡាក់ មេកូ‌ណា និង​ស្រុក​ភូមិ​ជុំ‌វិញ

29. អេនរី‌ម៉ូន សូរ៉ាស់ យ៉ាមូត

30. សាណូ‌អា អាឌូ‌ឡាំ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ឡាគីស និង​តំបន់​ជុំ‌វិញ​អាសេ‌កា និង​ស្រុក​ភូមិ​ជុំ‌វិញ។ កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​ចាប់​ពី​បៀរ‌សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ិន‌ណម។

31. កូន​ចៅ​បេន‌យ៉ាមីន​តាំង​ទី​លំ‌នៅ​នៅ​កេបា មីគ‌ម៉ាស់ អៃ បេត‌អែល និង​ស្រុក​ភូមិ​ជុំ‌វិញ

32. អាណា‌ថោត ណូប ហាណា‌នា

សូមអានជំពូកពេញលេញ នេហេ‌មា 11