គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 11:12-19 Khmer Standard Version (KHSV)

12. ក្រៅ​ពី​នោះ មាន​បង‌ប្អូន​របស់​ពួក​គេ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ផ្សេងៗ​នៅ​ក្នុង​ព្រះ‌ដំណាក់ មាន​គ្នា​ទាំង​អស់ ៨២២​នាក់។ បន្ទាប់​មក មាន​លោក​អដា‌យ៉ា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ដែល​ជា​កូន​របស់​លោក​ពេឡា‌លា ដែល​ជា​កូន​របស់​លោក​អាំស៊ី ដែល​ជា​កូន​របស់​លោក​សាកា‌រី ដែល​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ ដែល​ជា​កូន​របស់​លោក​ម៉ាល‌គា

13. ព្រម​ទាំង​បង‌ប្អូន​របស់​គាត់​ដែល​ត្រូវ​ជា​មេ​លើ​ក្រុម​គ្រួសារ មាន​គ្នា​ទាំង​អស់ ២៤២​នាក់។ បន្ទាប់​មក​ទៀត មាន​លោក​អម៉ា‌សាយ ជា​កូន​របស់​លោក​អសា‌រាល ដែល​ជា​កូន​របស់​លោក​អហា‌សាយ ដែល​ជា​កូន​របស់​លោក​មស៊ី‌លេម៉ូត ដែល​ជា​កូន​របស់​លោក​អ៊ីម‌មើរ

14. ព្រម​ទាំង​បង‌ប្អូន​របស់​គេ សុទ្ធ‌សឹង​តែ​ជា​មនុស្ស​សំខាន់ៗ មាន​គ្នា​ទាំង​អស់ ១២៨​នាក់។ លោក​សាប់‌ឌាល កូន​របស់​លោក​កេដូ‌លីម ជា​អ្នក​គ្រប់‌គ្រង​លើ​ពួក​គេ។

15. ក្រុម​លេវី​មាន: លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ហាស៊ូប ដែល​ត្រូវ​ជា​កូន​របស់​លោក​អាសរី‌កាំ ជា​កូន​របស់​លោក​ហាសាប‌យ៉ា ជា​កូន​របស់​លោក​ប៊ូននី។

16. លោក​សាប‌ថាយ និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នៅ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ រួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។

17. លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាប‌ឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចម្រៀង​សរសើរ​តម្កើង សម្រាប់​ពេល​អធិស្ឋាន លោក​បាក‌ប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់‌ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូ‌ថិន។

18. សរុប​ទាំង​អស់ កូន​ចៅ​លេវី ដែល​រស់​នៅ​ក្នុង​ក្រុង​ដ៏‌វិសុទ្ធ​មាន​ចំនួន ២៨៤​នាក់។

19. ក្រុម​យាម​ទ្វារ​មាន: លោក​អ័ក‌គូប លោក​ថាល‌ម៉ូន និង​បង‌ប្អូន​របស់​គេ ជា​អ្នក​យាម​ទ្វារ​ដែល​មាន​គ្នា​ទាំង​អស់ ១៧២​នាក់។

សូមអានជំពូកពេញលេញ នេហេ‌មា 11