គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 11:1-13 Khmer Standard Version (KHSV)

1. មេ​ដឹក​នាំ​របស់​ប្រជា‌ជន​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម។ រីឯ​ប្រជា‌ជន​វិញ គេ​បាន​ចាប់​ឆ្នោត​ឲ្យ​ម្នាក់ ក្នុង​ចំណោម​ដប់​នាក់ មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏‌វិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ត្រូវ​រស់​នៅ​តាម​ក្រុង​នានា។

2. ប្រជា‌ជន​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។

3. ពួក​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន រស់​នៅ​តាម​ក្រុង​នានា ម្នាក់ៗ​ក្នុង​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

4. ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីន​មួយ​ចំនួន តាំង​ទី​លំ‌នៅ ក្នុង​ក្រុង​យេរូ‌សាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អថា‌យ៉ា​ជា​កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ា‌រា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផា‌ធា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាលេ‌លាល ក្នុង​អំបូរ​ពេរេស។

5. លោក​ម៉ាសេ‌យ៉ា​ជា​កូន​របស់​លោក​បារូក ដែល​ត្រូវ​ជា​កូន​របស់​លោក​កុល‌ហូសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អដា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប ដែល​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ដែល​ត្រូវ​ជា​កូន​របស់​លោក​ស៊ីឡូ‌នី។

6. កូន​ចៅ​របស់​លោក​ពេរេស ដែល​មក​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម​សរុប​ទាំង​អស់​មាន​៤៦៨​នាក់ សុទ្ធ‌សឹង​ជា​មនុស្ស​ដែល​មាន​ចិត្ត​អង់‌អាច។

7. កូន​ចៅ​បេន‌យ៉ាមីន​មាន​លោក​សាលូវ ជា​កូន​របស់​លោក​មស៊ូ‌ឡាម ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូអេដ ដែល​ត្រូវ​ជា​កូន​របស់​លោក​ពេដា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​កូឡា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អ៊ីធាល ដែល​ត្រូវ​ជា​កូន​របស់​លោក​យេសា‌យ៉ា។

8. បន្ទាប់​មក មាន​លោក​កាបាយ និង​លោក​សាឡាយ។ សរុប​ទាំង​អស់ កូន​ចៅ​របស់​បេន‌យ៉ាមីន​មាន ៩២៨​នាក់។

9. លោក​យ៉ូ‌អែល កូន​របស់​លោក​ស៊ីកគ្រី ជា​អធិការ​ក្រុង ហើយ​លោក​យូដា​កូន​របស់​លោក​សេនួរ ជា​អធិការ​រង​របស់​ទីក្រុង។

10. ពួក​បូជា‌ចារ្យ​មាន: លោក​យេដា‌យ៉ា​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប លោក​យ៉ាគីន

11. លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​លោក​មស៊ូ‌ឡាម ដែល​ជា​កូន​របស់​លោក​សាដុក ដែល​ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត ដែល​ជា​កូន​របស់​លោក​អហ៊ី‌ទូប ដែល​ជា​អ្នក​ដឹក​នាំ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

12. ក្រៅ​ពី​នោះ មាន​បង‌ប្អូន​របស់​ពួក​គេ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ផ្សេងៗ​នៅ​ក្នុង​ព្រះ‌ដំណាក់ មាន​គ្នា​ទាំង​អស់ ៨២២​នាក់។ បន្ទាប់​មក មាន​លោក​អដា‌យ៉ា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ដែល​ជា​កូន​របស់​លោក​ពេឡា‌លា ដែល​ជា​កូន​របស់​លោក​អាំស៊ី ដែល​ជា​កូន​របស់​លោក​សាកា‌រី ដែល​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ ដែល​ជា​កូន​របស់​លោក​ម៉ាល‌គា

13. ព្រម​ទាំង​បង‌ប្អូន​របស់​គាត់​ដែល​ត្រូវ​ជា​មេ​លើ​ក្រុម​គ្រួសារ មាន​គ្នា​ទាំង​អស់ ២៤២​នាក់។ បន្ទាប់​មក​ទៀត មាន​លោក​អម៉ា‌សាយ ជា​កូន​របស់​លោក​អសា‌រាល ដែល​ជា​កូន​របស់​លោក​អហា‌សាយ ដែល​ជា​កូន​របស់​លោក​មស៊ី‌លេម៉ូត ដែល​ជា​កូន​របស់​លោក​អ៊ីម‌មើរ

សូមអានជំពូកពេញលេញ នេហេ‌មា 11