គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 10:22-35 Khmer Standard Version (KHSV)

22. លោក​ពេឡា‌ធា លោក​ហាណាន លោក​អណាយ៉ា

23. លោក​ហូសេ លោក​ហាណា‌នា លោក​ហាស៊ូប

24. លោក​ហាឡូ‌ហេស លោក​ពីឡា‌ហា លោក​សូបេក

25. លោក​រេហ៊ូម លោក​ហាសាប‌ណា លោក​មាសេ‌យ៉ា

26. លោក​អហ៊ី‌យ៉ា លោក​ហាណាន លោក​អណាន

27. លោក​ម៉ាលូក លោក​ហារីម លោក​បាណា។

28. ប្រជា‌ជន​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចម្រៀង ក្រុម​បម្រើ​ព្រះ‌វិហារ និង​អស់​អ្នក​ដែល​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ ដើម្បី​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ប្រពន្ធ កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន និង​ក្មេងៗ​ដែល​មាន​វ័យ​អាច​យល់​បាន

29. នាំ​គ្នា​ចូល​រួម​ជា​មួយ​បង‌ប្អូន​របស់​ខ្លួន ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន ដើម្បី​សន្យា និង​សច្ចា​ថា សុខ​ចិត្ត​កាន់​តាម​ក្រឹត្យ‌វិន័យ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យើង​សុខ​ចិត្ត​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ច្បាប់ និង​វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។

30. យើង​សន្យា​ថា មិន​លើក​កូន​ស្រី​របស់​យើង ទៅ​ឲ្យ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​ក៏​មិន​ដណ្ដឹង​កូន​ស្រី​របស់​គេ ឲ្យ​មក​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​យើង​ដែរ។

31. នៅ​ថ្ងៃ​សប្ប័ទ* និង​ថ្ងៃ​បុណ្យ​ផ្សេងៗ យើង​មិន​ទិញ​ទំនិញ ឬ​គ្រឿង​បរិភោគ ដែល​ជន​បរទេស​យក​មក​លក់​នោះ​ឡើយ។ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​លុប​បំណុល​គ្រប់​យ៉ាង។

32. យើង​ក៏​ដាក់​បទ‌បញ្ជា​ថា រៀង​រាល់​ឆ្នាំ យើង​ត្រូវ​ថ្វាយ​ប្រាក់​សុទ្ធ​មួយ​ជី​ម្នាក់ សម្រាប់​តម្រូវ​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់

33. គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់ តង្វាយ​អចិន្ត្រៃយ៍ តង្វាយ​ដុត​ទាំង​មូល* ដែល​ត្រូវ​ថ្វាយ​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ យញ្ញ‌បូជា​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។

34. ពួក​យើង​ជា​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជា‌ជន បាន​ចាប់​ឆ្នោត​ដាក់​វេន​គ្នា​ឧបត្ថម្ភ​អុស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង គឺ​រៀង​រាល់​ឆ្នាំ យើង​ត្រូវ​យក​អុស​មក​ជា​តង្វាយ​តាម​អំបូរ តាម​ពេល​កំណត់ ដើម្បី​ដុត​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ។

35. យើង​ក៏​សន្យា​យក​ផល​ដំបូង​នៃ​ស្រែ​ចម្ការ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន មក​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​រៀង​រាល់​ឆ្នាំ​ដែរ។

សូមអានជំពូកពេញលេញ នេហេ‌មា 10