គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 9:1-6 Khmer Standard Version (KHSV)

1. បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ​មាន​ព្រះ‌បន្ទូល​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង”។

2. ប្រសិន​បើ​ព្រះ‌ករុណា​បដិសេធ​បើក​ឲ្យ​ពួក​គេ​ទៅ ប្រសិន​បើ​ព្រះ‌ករុណា​នៅ​តែ​ឃាត់​ពួក​គេ

3. នោះ​ព្រះ‌អម្ចាស់​នឹង​ប្រើ​បារមី​របស់​ព្រះ‌អង្គ ប្រហារ​ហ្វូង​សត្វ​របស់​ព្រះ‌ករុណា នៅ​តាម​ស្រុក​ស្រែ គឺ​ហ្វូង​សេះ ហ្វូង​លា ហ្វូង​អូដ្ឋ ហ្វូង​គោ និង​ហ្វូង​ចៀម ឲ្យ​កើត​ជំងឺ​អាសន្ន‌រោគ​យ៉ាង​ធ្ងន់‌ធ្ងរ។

4. ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​ប្រហារ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​វិនាស ដូច​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អេស៊ីប​ទេ»។

5. ព្រះ‌អម្ចាស់​កំណត់​ពេល​វេលា ដោយ​មាន​ព្រះ‌បន្ទូល​ថា ស្អែក​ព្រះ‌អង្គ​នឹង​ធ្វើ​ការ​នេះ​នៅ​ស្រុក​អេស៊ីប។

6. នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌អម្ចាស់​បាន​ប្រហារ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​ឲ្យ​វិនាស ប៉ុន្តែ គ្មាន​សត្វ​ណា​មួយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​វិនាស​ឡើយ។

សូមអានជំពូកពេញលេញ និក្ខមនំ 9