គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 8:25-3 Khmer Standard Version (KHSV)

25. ក្រោយ​ពី​ព្រះ‌អម្ចាស់​វាយ​ទឹក​ទន្លេ​នីល​បាន​ប្រាំ‌ពីរ​ថ្ងៃ

1. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។

2. ប្រសិន​បើ​អ្នក​បដិសេធ យើង​នឹង​ប្រើ​កង្កែប​ឲ្យ​មក​បំផ្លាញ​ទឹក​ដី​របស់​អ្នក។

3. កង្កែប​នឹង​កើត​ពេញ​ទន្លេ​នីល វា​នឹង​លោត​ចូល​ទៅ​ក្នុង​វាំង ក្នុង​បន្ទប់ ហើយ​ក្នុង​ក្រឡា‌បន្ទំ​របស់​អ្នក​ទៀត​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ផ្ទះ​ប្រជា‌រាស្ត្រ​របស់​អ្នក ព្រម​ទាំង​ចូល​ទៅ​ក្នុង​ចង្ក្រាន និង​ផើង​ម្សៅ។

សូមអានជំពូកពេញលេញ និក្ខមនំ 8