គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 8:10-14 Khmer Standard Version (KHSV)

10. ព្រះចៅ​ផារ៉ោន​ពោល​ថា៖ «ថ្ងៃ​ស្អែក»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទូលបង្គំ​នឹង​ធ្វើ​តាម​ព្រះ​រាជ‌ឱង្ការ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ទទួល​ស្គាល់​ថា គ្មាន​ព្រះ​ឯ​ណា​ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ។

11. កង្កែប​ចេញ​ពី​ព្រះ‌ករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះ‌ករុណា ពី​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។

12. បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​ដក​កង្កែប​ដែល​ព្រះ‌អង្គ​នាំ​មក​ធ្វើ​ទុក្ខ​ស្ដេច​ផារ៉ោន។

13. ព្រះ‌អម្ចាស់​ក៏​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​កង្កែប​បាន​ងាប់​នៅ​ក្នុង​ផ្ទះ នៅ​តាម​ភូមិ និង​នៅ​តាម​ស្រែ​ចម្ការ។

14. គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​មាន​ក្លិន​ស្អុយ​ពាស‌ពេញ​ស្រុក។

សូមអានជំពូកពេញលេញ និក្ខមនំ 8