24. កូនរបស់កូរេមានអាស់សៀរ អែលកាណា និងអេបៀសាប់ ដែលជាបុព្វបុរសនៃអំបូរកូរេ។
25. លោកអេឡាសារ កូនប្រុសរបស់លោកអើរ៉ុន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។
26. ព្រះអម្ចាស់បានបង្គាប់ឲ្យលោកអើរ៉ុន និងលោកម៉ូសេនេះ នាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។
27. លោកម៉ូសេ និងលោកអើរ៉ុននេះហើយដែលបានទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។
28. ពេលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅស្រុកអេស៊ីប