គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 6:21-30 Khmer Standard Version (KHSV)

21. កូន​របស់​លោក​យីតសារ​មាន​កូរេ ណេ‌ផេក និង​ស៊ីកគ្រី។

22. កូន​របស់​លោក​អ៊ូសាល​គឺ មីសា‌អែល អែលសា‌ផាន និង​ស៊ីត‌ទ្រី។

23. លោក​អើរ៉ុន​រៀប‌ការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ី‌ហ៊ូវ អេឡាសារ និង​អ៊ីថា‌ម៉ារ។

24. កូន​របស់​កូរេ​មាន​អាស់‌សៀរ អែលកា‌ណា និង​អេបៀ‌សាប់ ដែល​ជា​បុព្វបុរស​នៃ​អំបូរ​កូរេ។

25. លោក​អេឡា‌សារ កូន​ប្រុស​របស់​លោក​អើរ៉ុន បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។

26. ព្រះ‌អម្ចាស់​បាន​បង្គាប់​ឲ្យ​លោក​អើរ៉ុន និង​លោក​ម៉ូសេ​នេះ នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។

27. លោក​ម៉ូសេ និង​លោក​អើរ៉ុន​នេះ​ហើយ​ដែល​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដើម្បី​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប។

28. ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ស្រុក​អេស៊ីប

29. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់! ចូរ​នាំ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក យក​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប»។

30. ប៉ុន្តែ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​គ្មាន​វោហារ​ទេ ព្រះចៅ​ផារ៉ោន​មុខ​ជា​មិន​ស្ដាប់​ទូលបង្គំ​ឡើយ»។

សូមអានជំពូកពេញលេញ និក្ខមនំ 6