18. កូនរបស់កេហាត់មានអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូសាល។ លោកកេហាត់រស់បានមួយរយសាមសិបបីឆ្នាំ។
19. កូនរបស់ម៉្រារីមានម៉ាស់លី និងមូស៊ី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។
20. លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្ដាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺលោកអើរ៉ុន និងលោកម៉ូសេ។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
21. កូនរបស់លោកយីតសារមានកូរេ ណេផេក និងស៊ីកគ្រី។
22. កូនរបស់លោកអ៊ូសាលគឺ មីសាអែល អែលសាផាន និងស៊ីតទ្រី។
23. លោកអើរ៉ុនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
24. កូនរបស់កូរេមានអាស់សៀរ អែលកាណា និងអេបៀសាប់ ដែលជាបុព្វបុរសនៃអំបូរកូរេ។