គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 6:1-7 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន យើង​នឹង​សម្តែង​បារមី​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្ដេច​នេះ​អនុញ្ញាត​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ។ ដោយ‌សារ​បារមី​ដ៏​ខ្លាំង​ពូកែ ស្ដេច​ផារ៉ោន​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប»។

2. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់

3. យើង​បាន​បង្ហាញ​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ស្គាល់​យើង​ក្នុង​ឋានៈ​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ​ព្រះ‌អម្ចាស់​ទេ។

4. យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ យើង​បាន​សន្យា​ប្រគល់​ស្រុក​កាណាន​ឲ្យ​ពួក​គេ គឺ​ស្រុក​ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ឋានៈ​ជា​ជន​បរទេស។

5. យើង​ឮ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​ថ្ងូរ ព្រោះ​ត្រូវ​ពួក​អេស៊ីប​សង្កត់‌សង្កិន។ យើង​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​យើង។

6. ហេតុ​នេះ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការ‌ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន‌ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ​អំណាច​របស់​យើង។

7. យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ‌ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។

សូមអានជំពូកពេញលេញ និក្ខមនំ 6