គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 5:1-7 Khmer Standard Version (KHSV)

1. បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: ចូរ​អនុញ្ញាត​ឲ្យ​ប្រជា‌រាស្ដ្រ​យើង ចេញ​ទៅ​ធ្វើ​ពិធី​បុណ្យ​គោរព​យើង​នៅ​វាល​រហោ‌ស្ថាន»។

2. ព្រះចៅ​ផារ៉ោន​តប​ថា៖ «តើ​ព្រះ‌អម្ចាស់​ជា​នរណា​បាន​ជា​យើង​ត្រូវ​ស្ដាប់​តាម ហើយ​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់​ព្រះ‌អម្ចាស់​ទេ យើង​មិន​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ»។

3. លោក​ទាំង​ពីរ​ទូល​ស្ដេច​ទៀត​ថា៖ «ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ​បាន​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។ បើ​យើង​ខ្ញុំ​មិន​ទៅ​ទេ ព្រះ‌អង្គ​នឹង​ប្រហារ​យើង​ខ្ញុំ​ដោយ​ជំងឺ ឬ​ដោយ​មុខ​ដាវ»។

4. ស្ដេច​ស្រុក​អេស៊ីប​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​ពួក​អ៊ីស្រា‌អែល​ឲ្យ​ឈប់​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។

5. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ស្រុក តើ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​គេ​ឈប់​ធ្វើ​ការ​ដូច​ម្ដេច​បាន?»។

6. នៅ​ថ្ងៃ​ដដែល​នោះ ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​មេ​ត្រួត‌ត្រា​លើ​ប្រជា‌ជន និង​មេ​ក្រុម​ថា៖

7. «មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ៊ីស្រា‌អែល សម្រាប់​ធ្វើ​ដុំ​ឥដ្ឋ​ដូច​ពី​មុន​ទៀត​ទេ គឺ​ឲ្យ​ពួក​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង។

សូមអានជំពូកពេញលេញ និក្ខមនំ 5