គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 4:17-21 Khmer Standard Version (KHSV)

17. ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយ‌សារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។

18. លោក​ម៉ូសេ​ក៏​ចេញ​ទៅ ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បង‌ប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កូន​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។

19. នៅ​ស្រុក​ម៉ាឌាន ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុន‌ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។

20. លោក​ម៉ូសេ​នាំ​ប្រពន្ធ កូន ជិះ​លា​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ លោក​បាន​កាន់​ដំបង​របស់​ព្រះ‌ជាម្ចាស់​ទៅ​ជា​មួយ​ដែរ។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ផ្ដល់​អំណាច​ឲ្យ​អ្នក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ទាំង​នោះ​ឲ្យ​ស្ដេច​ផារ៉ោន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ទេ។

សូមអានជំពូកពេញលេញ និក្ខមនំ 4