គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 34:31-35 Khmer Standard Version (KHSV)

31. លោក​ម៉ូសេ​បាន​ហៅ​ពួក​គេ ហើយ​លោក​អើរ៉ុន និង​មេ​ដឹក​នាំ​សហគមន៍​ក៏​នាំ​គ្នា​ចូល​មក​ជិត​លោក រួច​លោក​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។

32. បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ចូល​មក​ជិត​លោក ហើយ​លោក​ក៏​ថ្លែង​ប្រាប់​ពួក​គេ​នូវ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​នៅ​លើ​ភ្នំ​ស៊ីណៃ។

33. កាល​លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ។

34. ពេល​ណា​លោក​ម៉ូសេ​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះ‌អង្គ លោក​ដោះ​ស្បៃ​មុខ រហូត​ដល់​ចេញ​មក​វិញ។ ពេល​លោក​ចេញ​មក​វិញ លោក​ក៏​នាំ​បទ‌បញ្ជា​ផ្សេងៗ ដែល​លោក​បាន​ទទួល​យក​មក​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

35. ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​ផ្ទៃ​មុខ​របស់​លោក​ម៉ូសេ​បញ្ចេញ​រស្មី លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ រហូត​ទាល់​តែ​ដល់​ពេល​ដែល​លោក​ចូល​ទៅ​សន្ទនា​ជា​មួយ​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ និក្ខមនំ 34