គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 34:27-31 Khmer Standard Version (KHSV)

27. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់‌ត្រា​ពាក្យ​ទាំង​នេះ​ទុក ដ្បិត​ពាក្យ​ទាំង​នេះ​ជា​មូល‌ដ្ឋាន​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក និង​ប្រជា‌ជន​អ៊ីស្រា‌អែល»។

28. លោក​ម៉ូសេ​ស្ថិត​នៅ​លើ​ភ្នំ​ជា​មួយ​ព្រះ‌អម្ចាស់ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់ ដោយ​មិន​បរិភោគ​អ្វី​ឡើយ សូម្បី​តែ​ទឹក​ក៏​លោក​មិន​បរិភោគ​ដែរ។ លោក​ចារ​ព្រះ‌បន្ទូល​នៃ​សម្ពន្ធ‌មេត្រី ដែល​ជា​បទ‌បញ្ជា​ទាំង​ដប់​នៅ​លើ​បន្ទះ​ថ្ម។

29. លោក​ម៉ូសេ​ចុះ​ពី​ភ្នំ​ស៊ីណៃ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ​ដែល​ជា​សន្ធិ‌សញ្ញា។ ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី ព្រោះ​តែ​លោក​បាន​សន្ទនា​ជា​មួយ​ព្រះ‌អម្ចាស់​នោះ​ទេ។

30. លោក​អើរ៉ុន និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ឃើញ​ផ្ទៃ​មុខ​របស់​លោក​ម៉ូសេ​បញ្ចេញ​រស្មី​ដូច្នេះ ពួក​គេ​មិន​ហ៊ាន​ចូល​ទៅ​ជិត​លោក​ឡើយ។

31. លោក​ម៉ូសេ​បាន​ហៅ​ពួក​គេ ហើយ​លោក​អើរ៉ុន និង​មេ​ដឹក​នាំ​សហគមន៍​ក៏​នាំ​គ្នា​ចូល​មក​ជិត​លោក រួច​លោក​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 34