31. លោកម៉ូសេក៏ទៅគាល់ព្រះអម្ចាស់ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះ សម្រាប់ថ្វាយបង្គំ។
32. សូមព្រះអង្គមេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះអង្គលុបឈ្មោះទូលបង្គំ ចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ព្រះអង្គទៅ»។
33. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។
34. ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
35. ព្រះអម្ចាស់បានប្រហារប្រជាជន ដ្បិតពួកគេបានសុំឲ្យលោកអើរ៉ុនធ្វើរូបកូនគោ។