គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 32:30-35 Khmer Standard Version (KHSV)

30. លុះ​ស្អែក​ឡើង លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ឡើង​ទៅ​គាល់​ព្រះ‌អម្ចាស់​ម្ដង​ទៀត។ ប្រហែល​ជា​ខ្ញុំ​អាច​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។

31. លោក​ម៉ូសេ​ក៏​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ប្រជា‌ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ គឺ​ពួក​គេ​យក​មាស​សិត​ធ្វើ​រូប​ព្រះ សម្រាប់​ថ្វាយ‌បង្គំ។

32. សូម​ព្រះ‌អង្គ​មេត្តា​លើក‌លែង​ទោស​ឲ្យ​ពួក​គេ​រួច​ពី​បាប​ផង។ បើ​មិន​ដូច្នោះ​ទេ សូម​ព្រះ‌អង្គ​លុប​ឈ្មោះ​ទូលបង្គំ ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ»។

33. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​វិញ​ថា៖ «អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​របស់​យើង!។

34. ឥឡូវ​នេះ ចូរ​ទៅ​ចុះ ហើយ​នាំ​ប្រជា‌ជន​ទៅ​កាន់​កន្លែង​ដែល​យើង​បាន​ប្រាប់​អ្នក! ទេវតា​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក។ នៅ​ថ្ងៃ​វិនិច្ឆ័យ​ទោស យើង​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។

35. ព្រះ‌អម្ចាស់​បាន​ប្រហារ​ប្រជា‌ជន ដ្បិត​ពួក​គេ​បាន​សុំ​ឲ្យ​លោក​អើរ៉ុន​ធ្វើ​រូប​កូន​គោ។

សូមអានជំពូកពេញលេញ និក្ខមនំ 32