គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 29:1-4 Khmer Standard Version (KHSV)

1. នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​តែង‌តាំង​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។ ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ល្អ​ឥត​ខ្ចោះ

2. នំប៉័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​នឹង​ប្រេង ព្រម​ទាំង​នំ​ក្រៀប​ដែល​លាប​ប្រេង។

3. ត្រូវ​ដាក់​នំ​ទាំង​នោះ​ក្នុង​ល្អី​មួយ ហើយ​យក​មក​ថ្វាយ​ជា​មួយ​គោ​ឈ្មោល​ស្ទាវ និង​ចៀម​ឈ្មោល​ទាំង​ពីរ។

4. ត្រូវ​នាំ​អើរ៉ុន និង​កូន​របស់​គាត់ ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​ឲ្យ​ពួក​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 29