គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 28:7-20 Khmer Standard Version (KHSV)

7. ត្រូវ​ធ្វើ​ខ្សែ​ព្រយុង​ពីរ ដេរ​ភ្ជាប់​ទៅ​នឹង​ចុង​ទាំង​សង​ខាង​របស់​អាវ​អេផូដ។

8. រីឯ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ​ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ខ្សែ​ក្រវាត់​នេះ​ត្រូវ​ដេរ​ជាប់​នឹង​អាវ​អេផូដ។

9. ចូរ​យក​ត្បូង​មណី‌ជោតិរស​ពីរ​ដុំ​មក ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រា‌អែល​នៅ​លើ​នោះ។

10. ត្រូវ​ចារ​ឈ្មោះ​ប្រាំ​មួយ​នៅ​លើ​ត្បូង​ទី​មួយ និង​ឈ្មោះ​ប្រាំ​មួយ​ទៀត​នៅ​លើ​ត្បូង​ទី​ពីរ តាម​លំដាប់​អាយុ​របស់​ពួក​គេ។

11. អ្នក​ត្រូវ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រា‌អែល​នៅ​លើ​ត្បូង តាម​របៀប​ដូច​គេ​ឆ្លាក់​ត្រា ហើយ​ត្រូវ​ធ្វើ​ក្រចាប់​មាស​ភ្ជាប់​នឹង​ត្បូង​នោះ​ផង។

12. ចូរ​ដាំ​ត្បូង​ទាំង​ពីរ​ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង​កូន​របស់​អ៊ីស្រា‌អែល។ ដូច្នេះ អើរ៉ុន​នឹង​ពាក់​ឈ្មោះ​របស់​ពួក​គេ​លើ​ខ្សែ​ព្រយុង​ទាំង​ពីរ នៅ​ចំពោះ​មុខ​យើង ដែល​ជា​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​យើង​នឹក​ដល់​ពួក​គេ។

13. ត្រូវ​ធ្វើ​ក្រ​ចាប់​ទាំង​នោះ​ពី​មាស

14. ធ្វើ​ខ្សែ​ពី​មាស​សុទ្ធ ដែល​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែ‌ពួរ ហើយ​ភ្ជាប់​ខ្សែ និង​ក្រចាប់​ជាប់​គ្នា។

15. ត្រូវ​ធ្វើ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ សម្រាប់​វិនិច្ឆ័យ។ ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ​ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។

16. ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​មាន​ពីរ​ស្រទាប់ និង​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ចង្អាម។

17. ប្រដាប់​ពាក់​លើ​ទ្រូង​ត្រូវ​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុត‌លឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។

18. ជួរ​ទី​ពីរ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់​ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។

19. ជួរ​ទី​បី ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និល‌រ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូ‌រ័ត្ន​មួយ​គ្រាប់

20. ហើយ​ជួរ​ទី​បួន ត្រូវ​ដាំ​ត្បូង​ដៃ‌រគៀម​មួយ​គ្រាប់ ត្បូង​កែវ‌យក់​មួយ​គ្រាប់ និង​មណី‌ជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ត្រូវ​តែ​ដាំ​បង្កប់​ក្នុង​ក្រចាប់​ធ្វើ​អំពី​មាស។

សូមអានជំពូកពេញលេញ និក្ខមនំ 28