គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 28:3-10 Khmer Standard Version (KHSV)

3. ត្រូវ​ប្រាប់​ពួក​សិប្បករ​ទាំង​អស់​ថា យើង​នឹង​ផ្ដល់​ព្រះ‌ប្រាជ្ញា‌ញាណ​ឲ្យ​ពួក​គេ អាច​ធ្វើ​សម្លៀក‌បំពាក់​សក្ការៈ​សម្រាប់​អើរ៉ុន ដើម្បី​ញែក​គាត់​ឲ្យ​បាន​វិសុទ្ធ និង​ឲ្យ​គាត់​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។

4. សម្លៀក‌បំពាក់​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ គឺ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ អាវ​អេផូដ*​មួយ អាវ​វែង​មួយ អាវ​ក្នុង​មួយ​ជា​អាវ​ប៉ាក់ ឆ្នួត​ក្បាល​មួយ និង​ខ្សែ​ក្រវាត់​មួយ។ ពួក​គេ​ត្រូវ​ធ្វើ​សម្លៀក‌បំពាក់​សក្ការៈ​សម្រាប់​អើរ៉ុន ជា​បង​របស់​អ្នក ព្រម​ទាំង​កូនៗ​របស់​គាត់ ដើម្បី​ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។

5. ពួក​សិប្បករ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។

6. ពួក​គេ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ធ្វើ​អាវ​អេផូដ ដោយ​មាន​ប៉ាក់​លំអ​ផង។

7. ត្រូវ​ធ្វើ​ខ្សែ​ព្រយុង​ពីរ ដេរ​ភ្ជាប់​ទៅ​នឹង​ចុង​ទាំង​សង​ខាង​របស់​អាវ​អេផូដ។

8. រីឯ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ​ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ខ្សែ​ក្រវាត់​នេះ​ត្រូវ​ដេរ​ជាប់​នឹង​អាវ​អេផូដ។

9. ចូរ​យក​ត្បូង​មណី‌ជោតិរស​ពីរ​ដុំ​មក ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រា‌អែល​នៅ​លើ​នោះ។

10. ត្រូវ​ចារ​ឈ្មោះ​ប្រាំ​មួយ​នៅ​លើ​ត្បូង​ទី​មួយ និង​ឈ្មោះ​ប្រាំ​មួយ​ទៀត​នៅ​លើ​ត្បូង​ទី​ពីរ តាម​លំដាប់​អាយុ​របស់​ពួក​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 28