គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 27:14-21 Khmer Standard Version (KHSV)

14. នៅ​ច្រក​ចូល រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។

15. រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។

16. នៅ​ច្រក​ចូល​ទី‌លាន ត្រូវ​បាំង​វាំងនន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។

17. បង្គោល​វាំងនន​ទាំង​នោះ ភ្ជាប់​គ្នា​ដោយ​មេ‌រូត និង​ទំពក់ ធ្វើ​ពី​ប្រាក់ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។

18. រនាំង​របស់​ទី‌លាន​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ កំពស់​ប្រាំ​ហត្ថ ធ្វើ​ពី​ក្រណាត់​អំបោះ​ធ្មៃ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។

19. គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា ចម្រឹង​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​របស់​ទី‌លាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

20. ចូរ​អ្នក​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​ប្រេង​អូលីវ​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត សម្រាប់​ដុត​ចង្កៀង​ឲ្យ​ភ្លឺ​ជា​អចិន្ត្រៃយ៍។

21. អើរ៉ុន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំងនន ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ហើយ​ត្រូវ​ឲ្យ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច ពី​ល្ងាច​រហូតទល់​ព្រឹក។ នេះ​ជា​ច្បាប់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម រហូត​ត​ទៅ។

សូមអានជំពូកពេញលេញ និក្ខមនំ 27