គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 26:27-37 Khmer Standard Version (KHSV)

27. ឈើ​ទទឹង​ប្រាំ សម្រាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះ‌ពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត​សម្រាប់​ប៉ែក​ខាង​លិច​នៃ​ព្រះ‌ពន្លា។

28. ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ត្រូវ​តែ​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះ‌ពន្លា។

29. ត្រូវ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សម្រាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ត្រូវ​ស្រោប​មាស​ដែរ។

30. ចូរ​ដំឡើង​ព្រះ‌ពន្លា​តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

31. ចូរ​ធ្វើ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន។

32. ត្រូវ​ថ្ពក់​វាំងនន​នេះ​ទៅ​នឹង​បង្គោល​បួន ដែល​ធ្វើ​ពី​ឈើ​នាង‌នួន​ស្រោប​មាស ដែល​បញ្ឈរ​នៅ​លើ​ជើង​ទ្រ​បួន​ធ្វើ​អំពី​ប្រាក់ រីឯ​ទំពក់​ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។

33. ត្រូវ​យក​ទំពក់​ទាំង​នោះ​មក​ថ្ពក់​វាំងនន រួច​យក​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ទៅ​ដាក់​នៅ​ខាង​ក្រោយ​វាំងនន។ វាំងនន​នេះ​ខណ្ឌ​ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត ឲ្យ​នៅ​ដាច់​ពី​គ្នា។

34. បន្ទាប់​មក ត្រូវ​យក​គម្រប​មក​គ្រប​លើ​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា នៅ​ក្នុង​ទី‌សក្ការៈ​បំផុត។

35. ត្រូវ​ដាក់​តុ​នៅ​ខាង​មុខ​វាំងនន ប៉ែក​ខាង​ជើង ហើយ​ដាក់​ជើង​ចង្កៀង​នៅ​ចំ​ពី​មុខ​តុ គឺ​នៅ​ប៉ែក​ខាង​ត្បូង។

36. រីឯ​ទ្វារ​ចូល​ព្រះ‌ពន្លា ត្រូវ​ត្បាញ​វាំងនន​មួយ​ទៀត​ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​ប៉ាក់​ក្បាច់​លំអ​ដែរ។

37. ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​សសរ​ប្រាំ​ដើម រួច​ស្រោប​មាស​ទៀត​ផង។ ត្រូវ​ថ្ពក់​វាំងនន​ភ្ជាប់​ទៅ​នឹង​សសរ​ទាំង​នោះ ដោយ​ទំពក់​មាស។ ត្រូវ​យក​លង្ហិន​ធ្វើ​ជើង​ទ្រ​ចំនួន​ប្រាំ សម្រាប់​ទ្រ​សសរ​ទាំង​នោះ។

សូមអានជំពូកពេញលេញ និក្ខមនំ 26