គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 26:13-23 Khmer Standard Version (KHSV)

13. រីឯ​ក្រណាត់​ដែល​លើស​មួយ​ហត្ថ​ទាំង​សង​ខាង​នៅ​តាម​បណ្ដោយ​ផ្ទាំង​ធំ ត្រូវ​ទម្លាក់​ទៅ​សង​ខាង​ព្រះ‌ពន្លា ដើម្បី​បាំង​ព្រះ‌ពន្លា​នេះ។

14. ត្រូវ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។

15. ចូរ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ស៊ុម សម្រាប់​បញ្ឈរ ទ្រ​ក្រណាត់​ព្រះ‌ពន្លា​នោះ

16. ស៊ុម​នីមួយៗ​ត្រូវ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

17. នៅ​លើ​ស៊ុម​នីមួយៗ​ត្រូវ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។

18. ត្រូវ​ធ្វើ​ស៊ុម​ម្ភៃ​សម្រាប់​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា។

19. ត្រូវ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

20. នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ

21. និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​មួយ។

22. នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​ប៉ែក​ខាង​លិច ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។

23. ត្រូវ​ធ្វើ​ស៊ុម​ពីរ​ទៀត សម្រាប់​ជ្រុង​ខាង​ក្រោយ​ព្រះ‌ពន្លា។

សូមអានជំពូកពេញលេញ និក្ខមនំ 26