គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 26:1-8 Khmer Standard Version (KHSV)

1. ចូរ​ធ្វើ​ព្រះ‌ពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ​ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន*។

2. ផ្ទាំង​ក្រណាត់​ទាំង​អស់​ត្រូវ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។

3. ត្រូវ​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ជាប់​គ្នា​ដែរ។

4. ត្រូវ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ​ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។

5. ត្រូវ​មាន​ខ្សែ​កង​ចំនួន​ហា‌សិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នីមួយៗ ហើយ​ខ្សែ​កង ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ​នេះ ត្រូវ​នៅ​ទន្ទឹម​គ្នា។

6. ចូរ​ធ្វើ​ទំពក់​មាស​ចំនួន​ហា‌សិប សម្រាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះ‌ពន្លា។

7. បន្ទាប់​មក ត្រូវ​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​អំពី​រោម​ពពែ សម្រាប់​គ្រប​ពី​លើ​ព្រះ‌ពន្លា។

8. ផ្ទាំង​ក្រណាត់​ទាំង​ដប់​មួយ​ត្រូវ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាម‌សិប​ហត្ថ ទទឹង​បួន​ហត្ថ។

សូមអានជំពូកពេញលេញ និក្ខមនំ 26