គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 25:1-12 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​យក​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ថ្វាយ​យើង។ ត្រូវ​ទទួល​យក​តង្វាយ​ពី​អ្នក​ដែល​ថ្វាយ ដោយ​ស្ម័គ្រ​ចិត្ត។

3. តង្វាយ​ដែល​អ្នក​ត្រូវ​ទទួល​ពី​គេ គឺ​មាស ប្រាក់ លង្ហិន

4. ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ ក្រណាត់​ទេស‌ឯក ក្រណាត់​ធ្វើ​ពី​រោម​ពពែ

5. ស្បែក​ពពែ​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន

6. ប្រេង​សម្រាប់​ដុត​បំភ្លឺ ប្រេង​ក្រអូប​សម្រាប់​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត

7. ត្បូង​មណី‌ជោតិរស និង​ត្បូង​ដ៏​មាន​តម្លៃ​ផ្សេងៗ សម្រាប់​ដាំ​នៅ​លើ​អាវ​អេផូដ* និង​សម្រាប់​លំអ​ដើម​ទ្រូង​បូជា‌ចារ្យ។

8. ពួក​គេ​ត្រូវ​សង់​ទី‌សក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។

9. អ្នក​រាល់​គ្នា​ត្រូវ​សង់​ព្រះ‌ពន្លា និង​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។

10. ពួក​គេ​ត្រូវ​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ហិប​នោះ​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។

11. ត្រូវ​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំ‌វិញ ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។

12. ត្រូវ​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។

សូមអានជំពូកពេញលេញ និក្ខមនំ 25