គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 23:1-5 Khmer Standard Version (KHSV)

1. កុំ​ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត ហើយ​ក៏​កុំ​ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដើម្បី​ជួយ​មនុស្ស​អាក្រក់​ដែរ។

2. កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​មនុស្ស​ភាគ​ច្រើន ដើម្បី​សម្រេច​ការ​អាក្រក់​ឡើយ កុំ​ទុក​ឲ្យ​មនុស្ស​ភាគ​ច្រើន​ទាក់‌ទាញ​អ្នក​ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ បង្វែរ​យុត្តិធម៌​ឲ្យ​សោះ។

3. នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​យោគ‌យល់​ដល់​អ្នក​ណា​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រីក្រ​ក៏​ដោយ។

4. ប្រសិន​បើ​អ្នក​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​វង្វេង នោះ​ត្រូវ​តែ​នាំ​វា​ទៅ​ឲ្យ​ម្ចាស់​វា​វិញ។

5. បើ​អ្នក​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល ព្រោះ​តែ​ផ្ទុក​ធ្ងន់​ពេក នោះ​មិន​ត្រូវ​ធ្វើ​ព្រងើយ​ទេ គឺ​ត្រូវ​តែ​ជួយ​គេ​រៀបចំ​ឥវ៉ាន់​នៅ​លើ​សត្វ​នោះ​ផង។

សូមអានជំពូកពេញលេញ និក្ខមនំ 23